ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ…ជំទាវដ៏ល្បីឈ្មោះនៅខេត្តសៀមរាប ត្រូវ​ចាប់ខ្លួន…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក ដើម្បី​ចាប់ខ្លួន​លោក​ជំទាវ លី អ៊ុំ​អេ​ង ប្រធាន​ក្រុមហ៊ុន លីអ៊ុំ​អេ​ង តាម​ដីកា​របស់​តុលាការ ចេញ​ដោយ…

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក ដើម្បី​ចាប់ខ្លួន​លោក​ជំទាវ លី អ៊ុំ​អេ​ង ប្រធាន​ក្រុមហ៊ុន លីអ៊ុំ​អេ​ង តាម​ដីកា​របស់​តុលាការ ចេញ​ដោយ លោក ងួ​ន ណា​រ៉ា ប្រធាន​សាលា​ដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​ចាប់ខ្លួន (​ជន​ត្រូវ​ចោទ​)​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»​ដែល​និយាយ​ឲ្យ​ងាយ​យល់​ទៅ​គឺ​ចេញ​មូល​ប្ប​ទាន​ប័ណ្ណ​គ្មាន​សាច់ប្រាក់ ហៅ​សែក​ស្អុយ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ។

ស្ត្រី​ដែល​មាន​ងារ​ជា​ជំទាវ ឃាត់ខ្លួន​បាន​នៅ​ក្បែរ​ទីលាន​វាយ​កូន​ហ្គោ​ល​បាគង រួច​បញ្ជូន​ទៅ​ភ្នំពេញ​ភ្លាម​ៗ​ផង​ដែរ ។ ការ​ចេញ​សែក​អត់​សាច់ប្រាក់​ឬ​ជា​សែក​ស្អុយ​នោះ មាន​ទឹកប្រាក់​៣​លាន​ដុល្លារ ឱ្យ​អ្នកធំ​ម្នាក់​នៅ​ភ្នំពេញ ។ ការ​ចាប់ខ្លួន​លោក​ជំទាវ​ប្រធាន​ក្រុមហ៊ុន លី អ៊ុំ​អេ​ង នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​មុខ​ទីលាន​វាយ​កូន​ហ្គោ​ល​បាគង ស្ថិត​នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ម្នាក់​សុំ​មិន​ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ការ​តាម​ចាប់ខ្លួន​លោក​ជំទាវ​រូប​នេះ​គឺ​បន្ទាប់​ពី​មាន​ដីកា​របស់​តុលាការ​ចេញ​ដោយ​លោក ងួ​ន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បង្គាប់​ឱ្យ​ចាប់ខ្លួន ខណៈ​ចេញ​សែក​អត់​សាច់ប្រាក់​ក្នុង​ជំនួញ​ដីធ្លី ។

សូម​បញ្ជាក់​ថា បើ​តាម​ដីកា​តុលាការ​មុន​ពេល​ចាប់ខ្លួន គឺ​លោក​ជំទាវ លី អ៊ុំ​អេ​ង បាន​គេចខ្លួន​មិន​ទទួល​ខុសត្រូវ​នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទៅ​ដល់​គេហដ្ឋាន​របស់​គាត់ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​កន្លង​ទៅ​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី បាន​ដាក់​ពាក្យបណ្តឹង​មក​តុលាការ​ចោទ​ថា លោក​ជំទាវ លី អ៊ុំ​អេ​ង បាន​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់​និង​មាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​ទៀត ដែល​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​ចោទ​ថា​រំលោភ​យក​ដី​របស់​ពួក​គាត់​ប្រមាណ​ជាង​១០​ហិ​កតា ។ ហើយ​ពលរដ្ឋ​ទាំងនោះ​បាន​នាំ​គ្នា​ធ្វើការ​អំពាវនាវ​ឱ្យ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ផង​ដែរ ។

អតីត​ប្រធាន​ក្រុមហ៊ុន លី អ៊ុំ​អេ​ង ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​ភ្នំពេញ​នោះ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មិន​មាន​ព័ត៌មាន​ឲ្យ​ដឹង​ថា អ្នកធំ​ម្នាក់​ដែល​ប្តឹង​ពី​ជំទាវ​រូប​នេះ​ជា​នរណា​ឡើយ គ្រាន់តែ​ថា​អ្នកធំ​ម្នាក់ ។លោក​ជំទាវ​រូប​នេះ​មាន​អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​ផង និង​នៅ​ខេត្តសៀមរាប​ផង ហើយ​ក៏​មាន​អ្នកខ្លះ​និយាយ​ថា​លោក​ជំទាវ លី អ៊ុំ​អេ​ង មាន​ងារ​ជា​បណ្ឌិត​ឧកញ៉ា​ផង​ដែរ ។

អ្នក​ស្និទ្ធ​និង​លោក​ជំទាវ លី អ៊ុំ​អេ​ង ម្នាក់​បាន​បង្ហើប​រឿង​នេះ​ឲ្យ​ដឹង​ថា ជា​រឿងរ៉ាវ​ទាក់ទិន​នឹង​ការ​លក់​ដី​ជាង​៦​ហិ​កតា ដែល​ដី​នោះ​មិនមែន​ជា​ដី​របស់​លោក​ជំទាវ លី អ៊ុំ​អេ​ង តែ​ម្នាក់ឯង​ទេ ហើយ​ដី​នោះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​ធំ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​គ្រប់គ្រង​ទាំងអស់ ។

អ​ញ្ចឹ​ង​ហើយ​បាន​លោក​ប្តឹង​ទាមទារ​យក​មក​វិញ​នោះ ដោយសារ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ កាលពី​ដី​នៅ​ថោក ពេល​នោះ​បាន​វាស់ដី​ចុះឡើង​ទៅ​ចូល​ដី​អាជ្ញាធរ​អប្សរា​ខ្លះ ។ នេះ​ជាដើម​ហេតុ​ដំបូង ។ ដល់​ពេល​ដឹង​ថា ចូល​ដី​អាជ្ញាធរ​អប្សរា លោក​ជំទាវ​យក​លក់​អត់​បាន ព្រោះ​ជំនាន់​នោះ​លោក​ធំ​ម្នាក់​គាត់​នៅ​រស់ អ្នក​ណា​ទៅ​ធ្វើ​អី​ក៏​អត់​បាន​ដែរ ។

ប៉ុន្តែ​ក្រោយមក​ក៏​នាំ​គ្នា​មានគំនិត​ធ្វើ​ម៉េច​ជួយ​រំដោះ​ដី​នោះ​ចេញពី​អាជ្ញាធរ​អប្សរា អ​ញ្ចឹ​ង​ដល់​ពេល​ត្រូវ​រំដោះ​ក៏​បាន​គំនិត​ថា​ឲ្យ​លោក​ជំទាវ លី អ៊ុំ​អេ​ង គាត់​ជា​ស្រី​ឲ្យ​ចេញ​ដើមទុន​ខ្លះ អ្នកខ្លះ​ចេញ​នេះ​ចេញ​នោះ ដើម្បី​គ្រប់គ្រង​លើ​ដី​ជាង​១០​ហិ​កតា​នោះ​វិញ ព្រោះ​ដី​នោះ​មាន​បី​បួន​ម្ចាស់​ឯណោះ​ក្នុង​នោះ​ក៏​មាន​អ្នកធំ​នៅ​ខេត្តសៀមរាប​ម្នាក់​ដែរ ។

អ​ញ្ចឹ​ង​លោក​ជំទាវ លី អ៊ុំ​អេ​ង គាត់​បាន​ប្រមូល​ប្រជាពលរដ្ឋ​និង​ធ្វើ​ញ​តិ្ត ដោយ​ប្រមូល​ប្រជាពលរដ្ឋ​ដែល​បាន​លក់​ដី​ឲ្យ​គាត់​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​ផ្ទះ​សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​ទាមទារ​ដី​ពី​អាជ្ញាធរ​អប្សរា ។ ហើយ​ការ​ទាមទារ​នេះ​ក៏​បាន​ដី​១០​ហិ​កតា​កន្លះ​មក​វិញ ដោយ​មាន​ស​.​ជ​.​ណ​ប្រកាស​កាត់​ឆ្វៀល​ដី​ខ្លះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​១​ក្រុម​ដែល​រស់នៅ​ទីនោះ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​លក់​ទៅ​ឲ្យ​គេ​រួច​ទៅ​ហើយ ដោយសារ​ពួក​គាត់​ត្រូវការ​លុយ ។

បន្ទាប់​មក​ខាង​អប្សរា​យក​ទៅ​ជួល​ឱ្យ​គេ​អភិវឌ្ឍន៍​ឃ្យុ​ង​យូ ធ្វើ​កន្លែង​ក្មេង​លេង​កម្សាន្ត​អស់​ទៅ ទើប​លោក​ជំទាវ​ទាមទារ​បាន​ជាង​៦​ហិ​កតា​មក​វិញ តែ​ក៏​មិនមែន​របស់​គាត់​ទាំងអស់​ដែរ គឺ​មាន​៣​នាក់ ឈ្មោះ ប៊ិ​ន ប៉ាវ ឈ្មោះ​គាត់ និង​លោក​ធំ​ម្នាក់​នៅ​ក្នុង​ខេត្តសៀមរាប ។

អ្នក​ស្និទ្ធ​លោក​ជំទាវ​ដដែល​បន្ត​ថា ពេល​លោក​ជំទាវ​ទិញ​ដី​នោះ​ឈ្មោះ ប៊ិ​ន ប៉ាវ ត្រូវ​បាន​ចំណែក​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​គ្នា​នៅ​ចំពោះ​មុខ​អ្នកធំ​ក្នុង​ខេត្ត​ម្នាក់ ដែល​ខណៈនោះ​លោក​ជំទាវ លី អ៊ុំ​អេ​ង មិន​បាន​ប្រគល់​ប្រាក់​ទៅ​ឲ្យ​ឈ្មោះ ប៊ិ​ន ប៉ាវ ទេ គឺ​បាន​ចេញ​សែក​គ្រាន់តែ​ជា​ការ​តម្កល់ចិត្ត ហើយ​សន្យា​ឲ្យ​ប្រាក់សុទ្ធ​គ្រប់​ចំនួន​នៅ​ពេល​លក់​ដី​ដាច់ ។

ក្រោយមក​ដី​នោះ​លោក​ជំទាវ​បាន​លក់​ទៅ​ឲ្យ​អ្នក​ដទៃ​បាត់​ទៅ តែ​មិន​ទាន់​បាន​ប្រាក់​គ្រប់​ចំនួន​ទេ គឺ​អ្នកទិញ​បាន​កក់​មុន​ប្រមាណ​៦​ទៅ​៧​សែន​ដុល្លារ​ប៉ុណ្ណោះ ។ ដូច្នោះ​ឈ្មោះ ប៊ិ​ន ប៉ាវ ដែល​ខ្លាច​លោក​ជំទាវ​ស៊ីដាច់​ដី​នោះ ក៏​បាន​សើរើ​និង​យក​សែក​តម្កល់​លើ​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ​នោះ​មក​ធ្វើ​វិធាន​បទ​ប្តឹង​លោក​ជំទាវ លី អ៊ុំ​អេ​ង រហូត​មានការ​ចាប់ខ្លួន​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ