ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ស្នើរដ្ឋាភិបាលធ្វើការជិតស្និទ្ធិជាមួយសង្គម​ស៊ីវិល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ការងារ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​សង្គម​ស៊ី​វិល ហើយ​មធ្យោ បាយ​ដ៏​ប្រសើរបំផុត​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​សម្រេច​បាន​នូវ​សន្ដិភាព​ស្ថិតស្ថេរ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព…

រាជធានី​ភ្នំពេញ ៖ ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ការងារ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​សង្គម​ស៊ី​វិល ហើយ​មធ្យោ បាយ​ដ៏​ប្រសើរបំផុត​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​សម្រេច​បាន​នូវ​សន្ដិភាព​ស្ថិតស្ថេរ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព គឺ​ត្រូវ​ចាត់​ទុក​សិទ្ធិ​មនុស្ស​ជា​ប្រធានបទ​មុនគេ​នៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្ដីសម្រេច​ផ្នែក​គោលន យោបាយ​ផ្សេង​ៗ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ។

លោកស្រី រ៉ូ​ណា ស្មី​ត អ្នក​រាយ​ណ៍​ពិសេស​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចំនួន​១១​ថ្ងៃ​មក​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​អភិបាលកិច្ចល្អ​ទាមទារ​ឲ្យ​ស្ថាប័ន​រឹង​មាំ និង​បើកចំហ ដែល​ដំណើរការ​ស្រប​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​នានា ។ គោលការណ៍​ទាំងនេះ​រួម​មាន សិទ្ធិ​ទទួលបាន​ព័ត៌មាន តម្លាភាព ការ​ចូលរួម​ជា​សា​ធារណៈ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត គណនេយ្យ​ភាព​របស់​មន្ត្រី​សាធារណៈ​និង​មន្ត្រីរាជការ ការ​ទទួល​បាន​យុត្តិធម៌ ហើយដោយ​មានការ​គាំទ្រ​ពី​សេរីភាព​សារព័ត៌មាន និង​សង្គម​ស៊ី​វិល ដែល​ធ្វើ​ការងារ​យ៉ាង​រស់​រវើក​ប្រកបដោយ​សេរីភាព​និង​នវានុវត្តន៍​» ។

លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​ទាញ​ចំណាប់អារម្មណ៍​ទៅ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់ អ​.​ស​.​ប (​គ​.​អ​.​ច​) ដោយ​បានគូសបញ្ជាក់​ជា​ពិសេស​ថា «​គ​.​អ​.​ច ទី​១៦ គឺជាគោលដៅ​ដែល​ផ្ដោត​លើ​ការ​មាន​ស្ថាប័ន​រឹង​មាំមាន​ប្រសិទ្ធភាព គណនេយ្យ​ភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន ការ​មាន​តម្លាភាព និង​ការ​ទទួល​បាន​យុត្តិធម៌ ហើយ​គោលដៅ​នេះ​ផ្ដល់​ជាយាន​មួយ​»​សម្រាប់​បញ្ចូល​គោលការណ៍​សិទ្ធិ​មនុស្ស​នានា ទៅ​ក្នុង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

ទោះជា​លោកស្រី​បន្ត​យោង​លើ​កង្វល់​ទាំងឡាយ​របស់​លោកស្រី​ដែល​មាន​កន្លង​មក ទាក់ទិន​នឹង​ការ​បោះ​ឆ្នោតជាតិ​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​និង​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្ដី
ក៏​អ្នករាយការណ៍​ពិសេសបាន​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​ថ្មី​ៗ​នេះ ដើម្បី​បង្កើត​យន្តការ​ផ្សេង​ៗសំដៅ​លើកកម្ពស់​ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​ផ្នែក​ច្បាប់ និង​គោលនយោបាយ​ដែរ ។

លោកស្រី ក៏​បាន​ស្វាគមន៍​ដល់​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​គូសបញ្ជាក់​អំពី​ការ​លុប​ចោល​សេចក្ដីណែនាំ​មួយ​ដែលចេញ​កាលពី​ខែតុលា ឆ្នាំ​២០១៧ ហើយ​ដែល​សេចក្ដីណែនាំ​នោះ​ធ្លាប់​បាន​រឹតត្បិត​ការ​បំពេញសកម្មភាព​ការងា​របស់​អង្គការ​សង្គម​ស៊ី​វិល​យ៉ាងខ្លាំង ។ លោកស្រី ក៏​បាន​ស្នើ​ឲ្យ រាជ
រដ្ឋា​ភិបាល«​ធានា​ថា ការ​អនុវត្ត​សេចក្ដីណែនាំ​ថ្មី នឹង​ត្រូវធ្វើ​ឡើង​បាន​ត្រឹមត្រូវ​នៅ​គ្រប់​លំដាប់ថ្នាក់​» ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​លោកស្រី​កត់សម្គាល់ថា អង្គការ​សង្គម​ស៊ី​វិល​នៅ​តែ​ប្រឈម​នឹង​បន្ទុក​យ៉ាង​ធ្ងន់​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្ពុជាដែល​មានការ​រឹតត្បិត ។ លោកស្រី​សូម​លើកទឹកចិត្ត​ឲ្យ​រាជរដ្ឋាភិបាល «​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ក្រប​ខណ្ឌ​ច្បាប់ និង​ក្រប​ខណ្ឌ​រដ្ឋបាល ដោយត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ី​វិលនិង​អង្គការសហប្រជាជាតិ ដើម្បី​ធានា​ថា បទ​ប្បញ្ញត្តិ​ទាំងនោះ​ស្រប​តាម​គោលបំណង​របស់​ច្បាប់ ដោយ​មិន​មានការ​បន្ថែម​បន្ទុក​មិន​ត្រឹមត្រូវ​ដល់​ពួក​គេ ហើយ​ថា​ច្បាប់​ទាំងនេះ​ត្រូវ​បាន​យក​មក​អនុវត្ត​ដោយ​តម្លាភាព និង​ត្រឹមត្រូវ​» ។

លោកស្រី រ៉ូ​ណា ស្មី​ត បាន​សម្ដែង​កង្វល់​របស់​លោកស្រី​អំពី​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រយៈពេលវែង​ក៏​ដូច​ជា​រយៈពេល​ដែល​ត្រូវ​យក​មក​ជំនុំជម្រះ ។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ដែល​ជា​ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ ពី​ការ​ឃុំឃាំង​ដ៏​រឹតត្បិត និង​បញ្ចប់​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់​នៅ​ក្នុង​សំណុំ​រឿង​របស់​គាត់ ដើម្បី​ធានា​ពី​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ទទួល​បានការ​កាត់ក្ដី​ដោយ​យុត្តិធម៌​រយៈពេល​សម​ស្រប​មួយ ឬ​បើ​មិន​ដូច្នេះ​ទេ ត្រូវ​ទម្លាក់​ចោល​នូវ​បទចោទប្រកាន់​ប្រឆាំង​នឹង​លោក ។

លោកស្រី ស្មី​ត បាន​កត់​សម្គាល់ថា ជំហាន​នានា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការ​ណែនាំ​ឲ្យ​មាន ការ​ងារ​គ្រប់គ្រង​ថវិកា គឺជា​រឿង​ដែល​គួរ​ឲ្យ​លើកទឹកចិត្ត ប៉ុន្តែ​លោកស្រី​បាន​សង្កត់ធ្ងន់​ថា កិច្ច​ខិតខំ​ប្រឹង ប្រែង​ច្រើន​ថែម​ទៀត​គឺជា​កត្តាចាំបាច់​ជា​ពិសេស​នៅ​ក្នុង​វិស័យ​យុត្តិធម៌ ។ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង យុត្តិធម៌ និង​ស្ថាប័ន​តុលាការ ឲ្យ​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​តម្លាភាព​បន្ថែម​ទៀត ទាក់ទិន​នឹង ប្រតិបត្តិការ​របស់​ខ្លួន ដើម្បី​ចាត់វិធានការ​ថែមទៀត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ពង្រឹងឯករាជ្យ​ ភាព និង​ភាព​មិន​លម្អៀង​របស់​តុលាការ​»​។រាល់​ចំណុច​ដែល​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មិន​ទាន់​អា​ចរក​មតិយោបល់ពី​មន្ត្រី​រាជរដ្ឋាភិបាល​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ