ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ ៥គ្រឿង ​បុក​បន្ត​កន្ទុយ​គ្នា ​៣​គ្រឿង ​ខូច​ខាច​យ៉ាង​ដំណំ​ខ្លះ​ខ្ទេច​ខ្លះ​ក្រឡាប់​កណ្ដាលផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​សា​ហាវ​មួយបា​ន​បង្ក​ឲ្យ​រថ​យន្ត​ ៣គ្រឿង​ ក្នុង​ចំណោ​ម​ ​៥​គ្រឿង​ ធំ​តូច​ត្រូវ​ខូច​ខាត​យ៉ាង​ដំ​ណំ​​ ​ខណៈ​ពេ​ល​បុក​គ្នា​ជា​បន្ត​បន្ទាប់​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៥​ ខ្លះ​ខ្ទេច​ខ្លះ​ក្រឡាប់​ផ្ងារ​ជើង​កណ្តាល​ទ្រូង​ផ្លូវ​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​​វេលា​ម៉ោង​ជិត ​៦ល្ងាច​ ថ្ងៃទី​១០ ​មិថុនា ​២០១៣​ ។​

 ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​សា​ហាវ​មួយបា​ន​បង្ក​ឲ្យ​រថ​យន្ត​ ៣គ្រឿង​ ក្នុង​ចំណោ​ម​ ​៥​គ្រឿង​ ធំ​តូច​ត្រូវ​ខូច​ខាត​យ៉ាង​ដំ​ណំ​​ ​ខណៈ​ពេ​ល​បុក​គ្នា​ជា​បន្ត​បន្ទាប់​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៥​ ខ្លះ​ខ្ទេច​ខ្លះ​ក្រឡាប់​ផ្ងារ​ជើង​កណ្តាល​ទ្រូង​ផ្លូវ​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​​វេលា​ម៉ោង​ជិត ​៦ល្ងាច​ ថ្ងៃទី​១០ ​មិថុនា ​២០១៣​ ។​

រថ​យន្ត​ដែល​ពាក់​ព័ន្ឋ​នៅ​កន្លែង​កើត​ហេតុ​ គេ​ឃើញ​មាន ​៤​គ្រឿង រួ​មមា​ន​ ១.​ម៉ាក​កាម​រី ​ស៊េរី​ឆ្នាំ​១៩៩៥ ​ពណ៌​សំបក​ឪឡឹក ចង្កូត​ឆ្វេង ​ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ ​២D-៩៣៨១ ​បើក​បរ​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ​ ជា​អ្នក​រត់​តាក់​ស៊ី​ មាន​ទីលំ​នៅ​ក្រុង​សិរី​សោភ័ណ​ ខេត្ត​ប​ន្ទាយ​មាន​ជ័យ​ រង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្រ្គោះ​​បាត់​ ។ ២.​រថ​យន្ត​ម៉ាក​ឡង់​គ្រឺ​ស័រ ​ពណ៌ស​ ចង្កូត​ស្តាំ​​ពាក់​​ស្លាក​លេខ​ ភ្នំ​ពេញ​ ២G-២២៨៦​ បើក​បរ​ដោយ​ឈ្មោះ​ កែវ​ សា​រិន​ ជា​មន្ត្រី​យោ​ធា​អភិ​វឌ្ឍន៍​ភូមិ​ភាគ​៥​ ប្រចាំ​នៅ​បន្ទាត់​ព្រំដែន​ ឃុំ​គោក​រមៀ​ត​ ស្រុក​ថ្ម​ពួក​ (មិន​មាន​គ្រោះ​ថ្នាក់​អ្វី​​ទេ)​ ។

៣.​រថ​យន្ត​ម៉ាក​តា​កូម៉ា​ ពណ៌​ទឹក​ប្រាក់​ ចង្កូត​ឆ្វេង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ ​២V-៤០៧៣​ បើក​បរ​ដោយ​ឈ្មោះ ​ញៀប​ បូរះ​ ភេទ​ប្រុស​ អា​យុ​ ២៨​ឆ្នាំ​ មាន​ទីលំ​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​កើត​ហេតុ​ខាង​លើ​ (មិន​មាន​របួស​ទេ)​ ប៉ុន្តែ រថ​យន្ត​ផ្ទុះ​ពោង​ទាំង​ពីរ​ ៤.​រថយន្ត​ម៉ាក ​FUSO​ ចង្កូត​ស្តាំ ​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ ​ស្វាយ​រៀង ​៣A០៤៦៦​ អ្នក​បើក​បរ​រត់​បាត់​យក​ទាំង​សោរ​រថ​យន្ត​ទៅ​ទៀត​ ពុំ​ស្គាល់​អត្ត​សញ្ញាណ​ឡើយ​ ហើយ​រថ​យន្ត​ខាង​លើ​ជា​រថ​យន្ត​ដឹក​ស៊ី​ម៉ង់ដ៍ ។

ដោយ​ឡែក​រថ​យន្ត​ ១គ្រឿង​ទៀត​ម៉ាក​អ៊ី​ណូ ​ពាក់​ស្លាក​លេខ​ថៃ​ ពណ៌​ស​ ចង្កូត​ស្តាំ​ ដឹក​ឧប​ករណ៍​រោង​ចក្រ​ផលិត​ហាត​ឌីស​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ហាត​ឌីស្ក​ នៅ​ក្នុង​ភូមិ​កើត​ហេតុ​ ។ រថយន្ត​មួយ​គ្រឿង​នេះ​ ក្រោយ​មាន​ជាប់​ពាក់​ព័ន្ធ​បាន​បើក​រត់​ចូល​ទៅ​ក្នុង​រោង​ចក្រ​ ប៉ុន្តែ​ ត្រូវ​សមត្ថ​កិច្ច​តាម​ពី​ក្រោយ​ដល់​រោង​ចក្រ​ ដើម្បី​យក​រថ​យន្ត​ទៅ​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាលក្រុង​ តែ​ត្រូវ​ខាង​ក្រុម​ហ៊ុន​សុំទ​ម្លាក់​ឥវ៉ាន់​លើរ​ថ​យន្ត​សិន ​ដែល​កន្លែង​កើត​ហេតុ​ និង​រោង​ចក្រ​ខាង​លើ​មាន​ចម្ងាយ​ពីគ្នា​ជិត​មួយ​គីឡូ​ម៉ែត្រ។​

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​​ប្រា​​ប់​ថា ​ដំបូង​មាន​រថយន្ត​ជា​ច្រើន​បើក​បរ​បន្ត​កន្ទុយ​គ្នា​មក​ពី​ទិស​ខាង​លិច​ និង​ខ្លះ​មក​ពីទិស​ខាង​កើត​ លុះ​ដល់​ចំណុច​កើត​​ហេតុ​ ក៏​លាន់​ឮ​ស្នូរ​បុក​គ្នា​ដូច​រន្ទះ​​តែ​ម្តង​ ។ តាម​អ្នក​បើក​បរ​រថ​យន្ត​ឡង់​គ្រូស័រ​ បង្ហើប​ថា​ ខណៈ​រថយន្ត​របស់​គាត់​មក​ជិត​ដល់​ចំណុច​កើត​ហេតុ​ រថ​យន្ត​ពាក់​ស្លាក​លេខ​ថៃ​ បាន​ស្ថិត​នៅ​ពី​មុខ​រថ​យន្ត​របស់​គាត់​ទំនង​ជាចង់​បត់​ផង​រា​រែក​ចិត្ត​ផង​ ដោយ​មិន​មាន​ស៊ីញ៉ូ​អ្វីនោះ​ទេ ​បន្ទាប់​មក​ក៍​បុក​ប្រាវ​ជា​មួយ​រថ​យន្ត​កាម​រី ។ គាត់​បន្ត​ទៀត​ថា​ លុះ​ហេតុ​ការណ៍​កើត​ឡើង​ស្រាប់​តែ​មាន​រថ​យន្ត​ធំ​មក​បុក​ពី​ក្រោយ​រុញ​គ្នា​ជា​បន្ត​បន្ទាប់​​តែ​ម្តង​ ។

បើ​ទោះ​ជា​រូប​ភាព​នៅ​កន្លែង​កើត​ហេតុ​មើល​ទៅ​គួរ​ឲ្យ​ញាក់​សាច់​ ប៉ុន្តែ​ ធាតុ​ពិត​នៅ​កន្លែង​កើត​ហេតុ​គ្មាន​អ្នក​រង​គ្រោះ​ច្រើន​ និង​ដល់​អាយុ​ជីវិត​ទេ​ គឺ​របួស​ត្រឹម​តែ​អ្នក​បើក​បរ​រថយន្ត​កាមរី​តែ​ម្នាក់​ប៉ុណ្ណោះ​ ។ ក្រោយ​ហេតុ​ការណ៍​សមត្ថ​កិច្ច​ជំនាញ ​បាន​ចុះដ​ល់​កន្លែង​កើត​ហេតុ​ធ្វើ​ការ​វាស់​វែង​ និង​រក​រថ​យន្ត​ស្ទូច​មក​ស្ទូច​រថ​យន្ត​រង​គ្រោះ​ទាំង៣​ និង​នាំ​យក​រថ​យន្ត​ពាក់​ព័ន្ឋ​ទៅ​កាន់​អធិការ​នគរ​បាល​ក្រុង​ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​ ។ សមត្ថ​កិច្ច​មិនទាន់​ប្រាប់​ពីមូល​ហេតុ​ឲ្យ​បាន​ជាក់​លាក់​នៅឡើ​យទេ ​ដោយ​ប្រាប់​ថា​ ទៅ​មិន​ទាន់​ហេតុ​ការណ៍​ដូច​គ្នា​ ៕