ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វ៉េវ​បត់​ផ្លូវ​បុក​ជាមួយ​សង់​ C125 រង​របួស​ធ្ងន់​ ៣នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បណ្តាល​ឱ្យ​មនុស្ស​ ៣នាក់​ រង​របួស​ធ្ងន់​ក្នុង​នោះ​ មា​នស្រ្តី​ម្នាក់​ ដែល​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង​ ៩យប់​ ថ្ងៃទី​១០​ មិថុនា​ ២០១៣​ នៅ​ចំណុចផ្លូវ​ជាតិ​លេខ​៥​ ក្រុម​ទី​១​ ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។

តាម​ប្រភព​ព័ត៌មា​នបាន​ឱ្យ​ដឹង​ថា​ ម៉ូតូ​វ៉េវ​អ៊ី​ ពណ៌​ស​ ពាក់​ស្លាកលេខ​ ក្រុង​ព្រះ​សីហនុ​ 1A-1743 បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​បត់​ឆ្វេង​ក៏​បុក​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​សង់​C125 ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AI-8535 ជិះ​គ្នា ២នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា​ ឯ​មនុស្ស​ទាំង​ ៣នាក់​ រង​របួ​ស​ធ្ងន់​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ចយក​ទៅ​​រក្សាទុក​ ៕