ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​C125 បុក​ជាមួយ​ស្កុប​ពី​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​យុវ​ជន​ ២នាក់​ រង​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ ២នាក់​ បា​នរងរបួស​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ករណី​ម៉ូតូ​បុក​ម៉ូតូ​ កាល​ពី​វេលាម៉ោង​ ៧ និង​ ៥០​នាទី​យប់​ថ្ងៃទី​១០​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​២៥១​ កែង​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​១​ ខណ្ឌ​ទួល​គោក​ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា​ គេបា​នឃើញ​ម៉ូតូ​C125 ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ កំពង់​ស្ពឺ​ 1B-3353 ធ្វើ​ដំណើរ​លើ​ផ្លូវ​២៥៣​ ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កែង​ក៏​បុក​ជាមួយ​ម៉ូតូ​ស្កុប​ពី​ ពណ៌ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AO-6953 បណ្តាល​ឱ្យ​យុវ​ជន​ទាំង​ ២​ រង​របួស​ធ្ងន់​ ឯ​ម៉ូតូ​ដួល​រេល​ពេញ​ផ្លូវ​ ។

ក្រោយ​ហេតុ​ការណ៍​ជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​យក​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ទួល​គោក​ រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕