ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​ ៤នាក់​ ចូល​ប្លន់​ដេប៉ូ​លក់​ឈើ​នៅ​ស្រុក​ព្រះ​ស្តេច​

12 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធមា​នគ្នា​ ៤នាក់​ និង​ម៉ូតូ ២គ្រឿង​ បា​នធ្វើ​សកម្ម​ភាពចូល​​ប្លន់​​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​ កាល​ពី​វេលា​ម៉ោង​ ៧​​ និង​ ៥០​នាទី​យប់​ ថ្ងៃទី​១០​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​កោង​សំពោង​ ស្ថិត​ក្នុង​ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះ​ស្តេច​ ខណៈ​ដែល​ម្ចាស់​ដេប៉ូ​លក់​ឈើ​បើក​ឡាន

ខេត្ត​ព្រៃ​វែង​ ៖ ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធមា​នគ្នា​ ៤នាក់​ និង​ម៉ូតូ ២គ្រឿង​ បា​នធ្វើ​សកម្ម​ភាពចូល​​ប្លន់ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​ កាល​ពី​វេលា​ម៉ោង​ ៧​​ និង​ ៥០​នាទី​យប់​ ថ្ងៃទី​១០​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​កោង​សំពោង​ ស្ថិត​ក្នុង​ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះ​ស្តេច​ ខណៈ​ដែល​ម្ចាស់​ដេប៉ូ​លក់​ឈើ​បើក​ឡាន​មក​ឈប់​នៅ​មុខ​ផ្ទះ​ ។ ជន​រង​គ្រោះ​បា​ត់​បង​ខ្សែក​.​មួយ​ខ្សែ ចិញ្ចៀន​ ១វង់​ និង​លុយ​មួយ​ចំនួន​ ពុំ​ទាន់​ដឹង​ចំនួន​ពិត​ប្រាកដ​ ។

តាម​ព័ត៌​មា​នជា​ជំហាន​ដំបូង​ បា​នឱ្យ​ដឹង​ថា​ ក្រោយ​ធ្វើ​សកម្ម​ភាព​ប្លន់​សមត្ថ​កិច្ច​បាន​ចុះ​អន្តរា​គមន៍​ដេញ​ប្រមាញ់​ លុះ​មក​ដល់​ចំណុច​ព្រំដែន​ក្រុម​ចោរ​បា​នបំបែក​ផ្លូវ​គ្នា​ សមត្ថ​កិច្ច​ក៏សហការណ៍​ជាមួយ​ប៉េអឹមតាម​ព្រំដែន​​ ចាប់​បា​នជន​សង្ស័យ​ ២នាក់​ ដែល​ជិះ​លើ​រថ​យន្ត​កូរ៉េ​ចេញ​ពី​ព្រំដែនមក​វិញ​​ ខណៈ​ដែល​ឃាត់​ឱ្យ​ឈប់​មិន​ឈប់​ សមត្ថ​កិច្ច​ក៏​បាញ់​រះ​ ១គ្រាប់​ ទើប​ចាប់​បាន​ និង​រឹប​អូស​បា​នម៉ូតូ​ ១គ្រឿង ដែល​ក្រុម​ចោរ​​បន្សល់​ទុក ។ ចំណែក​ជន​សង្ស័យ​ ២នាក់​ ទៀត​បាត់​រត់​ចូល​ព្រៃ​បាត់​ ៕