ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ចាប់អារម្មណ៍​អភិវឌ្ឍន៍​វិស័យ​សំខាន់​4​នៅ កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចក្រភព​អង់គ្លេស បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំខាន់​ៗ​ចំនួន​៤ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ អង់គ្លេស​-​កម្ពុជា ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍…

រាជធានី​ភ្នំពេញ ៖ ចក្រភព​អង់គ្លេស បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំខាន់​ៗ​ចំនួន​៤ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ អង់គ្លេស​-​កម្ពុជា ។

នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ លោក គ្រី​ស ផូក បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែវិច្ឆិកា កន្លង​មក ។

លោក គ្រី​ស ផូក បាន​គូសបញ្ជាក់​ថា ចក្រភព​អង់គ្លេស មាន​បំណង​ផ្តល់​នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការ​អនុវត្ត​គម្រោង​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ការ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ និង​ការ​ធ្វើ​ទំនើប​កម្ម​បច្ចេក
វិទ្យា ។ មន្ត្រីជាន់ខ្ពស់​ចក្រភព​អង់គ្លេស​រូប​នេះ បាន​បន្ថែម​ទៀត​ថា ក្រៅពី​វិស័យ​អាទិភាព​ខាងលើ អង់គ្លេស​ក៏​មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វ័យឆ្លាត (Smart City) នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​តាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផង​ដែរ ហើយ​បច្ចុប្បន្ន មាន​វិនិយោគិន​អង់គ្លេស​ជា​ច្រើន​កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ​មក​កាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការ​ធ្វើ​ប្រតិបត្តិការ ។

ជា​ការ​ឆ្លើយ​តប លោក ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ចេតនា​របស់​ចក្រភព​អង់គ្លេស និង​បាន​ពន្យល់​ដល់​លោក គ្រី​ស ផូក អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គោលនយោបាយ​អភិវឌ្ឍន៍​ឧ​ស្សហកម្ម និង​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការ​ទាក់ទាញ​វិនិយោគិន និង​ការ​អភិវឌ្ឍ​ជំនាញ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​បែក​ចែក​កំណើន​ប្រកបដោយ​សមធម៌ ។ លោក​រដ្ឋមន្ត្រី បាន​ស្នើ​ចក្រភព​អង់គ្លេស ពិចារណា​ចូលរួម​ជាមួយ​គម្រោង «​ខ្សែក្រវាត់ មួយ ផ្លូវ​មួយ » (One Belt & One Road) របស់​ប្រទេស​ចិន និង​ធ្វើការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី (FTA) ជាមួយ​កម្ពុជា ដើម្បី​ធានា​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។ បន្ថែម​លើ​នេះ តាម​រយៈ​លោក គ្រី​ស ផូក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​វិនិយោគិន​អង់គ្លេស ធ្វើការ​បណ្តាក់ទុន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ធនធានមនុស្ស ឧ​ស្សហកម្ម​កែ​ច្នៃ វិទ្យាសាស្ត្រ កសិកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ពីព្រោះ​វិស័យ​ទាំង​អស់នេះ គឺជា​កត្តា​អាទិភាព ដើម្បី​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

សូម​ជម្រាប​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា បាន​កើនឡើង​ពី​ទឹកប្រាក់​៧៥២​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៤ ដល់​ទឹកប្រាក់ ១.០១៤​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ទន្ទឹម​គ្នា​នេះ ទឹកប្រាក់​វិនិយោគ​ពី​បរទេស (FDI) របស់​អង់គ្លេស មក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ៥៥​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​អង់គ្លេស ស្ថិត​នៅ​តែ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ចំនួន​១០ ដែល​បាន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ