ខ្យល់កន្ត្រាក់ រលំដើមក្ងោកសង្កត់រថយន្តព្រូស១គ្រឿង នៅក្បែរសួននាគបាញ់ទឹកវិមានឯករាជ្យ
រាជធានីភ្នំពេញ ៖ ខ្យល់កន្ត្រាក់ បានបោកបក់រលំដើមក្ងោក១ដើម សង្កត់លើរថយន្ត ១គ្រឿង ម៉ាក Toyota Prius ពណ៌ស…
រាជធានីភ្នំពេញ ៖ ខ្យល់កន្ត្រាក់ បានបោកបក់រលំដើមក្ងោក១ដើម សង្កត់លើរថយន្ត ១គ្រឿង ម៉ាក Toyota Prius ពណ៌ស…
រាជធានីភ្នំពេញ ៖ ខ្យល់កន្ត្រាក់ បានបោកបក់រលំដើមក្ងោក១ដើម សង្កត់លើរថយន្ត ១គ្រឿង ម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BY-4458 បណ្តាលអោយរងការខូចខាត។ ទោះបីជាយ៉ាងណា ពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅក្បែរសួននាគបាញ់ទឹកតាមផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ បានបើករថយន្តមួយគ្រឿងខាងលើ ឈប់ចតនៅក្រោមដើមក្ងោក ដូចសព្វដង រួចក៏ចុះដើរហាត់ប្រាណ។ ខណៈនោះ មេឃងងឹត លាយឡំទៅនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យដើមក្ងោកមួយដើមបានដួលរលំ រលើងទាំងឫស សង្កត់លើរថយន្តមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត។ លុះក្រោយមក ភ្លៀងក៏បានបង្អុរធ្លាក់នៅតាមតំបន់មួយចំនួន ហើយតំបន់មួយចំនួនទៀត ពុំមានភ្លៀងធ្លាក់ឡើយ ។
ក្រោយកើតហេតុ អាជ្ញាធរ ក៏បានចុះទៅកាត់ដើមឈើនោះចេញ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ៕



ចែករំលែកព័តមាននេះ