នាយករដ្ឋមន្ត្រីតួកគី លោករីសេបតៃយីបអ័រដូហ្គាន កាលពីថ្ងៃទី៩ មិថុនា បានបើកការវាយបកវិញលើពួកបាតុករជាច្រើនពាន់នាក់ ដែលទាមទារចាប់តាំងពី១០ថ្ងៃមកហើយ ឱ្យលោកលាលែងចេញពីតំណែង ដោយលោកប្រមូលផ្តុំពួកអ្នកគាំទ្រលោក និងដោយព្រមានថា ការអត់ធ្មត់របស់លោកមានកម្រិត ។
ពេលដែលពួកអ្នកតវ៉ាលើកគ្នាកាន់កាប់វិថីក្រុងអីុស្តង់ប៊ុល ក្រុងអង់ការ៉ា ឬក្រុងអីុសៀរ ភាគខាងលិចប្រទេស ជាថ្មីទៀតប្រមុខរដ្ឋាភិបាលបានប្រើវោហាសាស្ត្រវាយលុកប្រឆាំងការដើរប្លន់ ឬប្រមូលយកទ្រព្យសម្បត្តិរបស់គេ ព្រមទាំងប្រឆាំងពួកជ្រុលនិយម ហើយលោកបរិហារពីការផ្សំគំនិតគ្នាមួយនៅខាងក្នុង និងនៅខាងក្រៅប្រទេស ។ លោកបានថ្លែងសុន្ទរកថានានាផ្សាយតាមទូរទស្សន៍នៅមុខមហាជនដែលគាំទ្រលោកប្រមូលផ្តុំជុំវិញគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ AKP របស់លោក ហើយប្រមូលផ្តុំគ្នានៅឯទីលានមួយ ។
លោកអ័រដូហ្គានមានប្រសាសន៍ថា យើងគួររង់ចាំជួបគ្នាក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុង នាខែមីនា ឆ្នាំ២០១៤ ។ លោកពោលទៅកាន់ពួកប្រឆាំងថា ពួកអ្នកអត់ធ្មត់៧ខែទៀតប៉ុណ្ណោះ ប្រសើរជាជាងលើកគ្នាមកកាន់កាប់ឧទ្យាន GEZI នៅក្រុងអីុស្តង់ប៊ុល ឬឧទ្យាន KUGULU នៅក្រុងអង់ការ៉ា ។ ពួកអ្នកនិយាយពីលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិ តែពួកអ្នកនឹងពុំទទួលបានបែបនោះតាមរយៈអំពើហិង្សាឡើយ ប៉ុន្តែតាមរយៈច្បាប់ ៕
ចែករំលែកព័តមាននេះ