ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពួក​​តាលីបង់​​វាយ​ប្រហារ​​ព្រលាន​យន្ត​ហោះ​​ក្រុង​​កាប៊ុល​​ស្លាប់​​ពួក​គេ​​7​នាក់​​

12 ឆ្នាំ មុន

យោង​តាម​សេច​ក្តី​​ប្រកាស​មួយ​​ចេញ​​ផ្សាយ​​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១០ មិថុនាថា ​ការ​បាញ់​​ត​គ្នា​​​រវាង​​ពួក​តាលី​បង់​​ និង​កង​កម្លាំង​​សន្តិ​សុខ​​ក្នុង​​អគារ​មួយ​​កាន់​កាប់​​ដោយ​ពួក​​ជន​ប្រដាប់​អាវុធ​​នៅ​​ជិត​​ព្រលាន​យន្ត​ហោះ​​​ក្រុង​​កាប៊ុល​​បាន​បញ្ចប់​​ក្រោយ​ការ​​​​សម្លាប់​​ពួក​បះ​បោរ​​៧​នាក់​​មក ។

ការ​វាយ​ប្រហារ​​ចាប់​ផ្តើម​​​ពី​ម៉ោង​​​៤​និង​​៣០​នាទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​១០ មិថុនា ពេល​ពួក​​តាលី​បង់​​លុក​ចូល​​កាន់​កាប់​​អគារ​កម្ពស់​​៥​ជាន់​​មួយ​ដែល​​កំពុង​​កសាង​នៅ GLOBAL ជា​សង្កាត់​​មួយ​​មុន​ពេល​បើក​ការ​វាយ​​លុក​ដោយ​កាំភ្លើង​​​​បាញ់​រ៉ុក្កែត​​លើ​​ព្រលាន​យន្ត​ហោះ​​ និងមូល​ដ្ឋាន​​មួយ​របស់​កង​ទ័ព​អាហ្វ​ហ្គានី​ស្ថាន​ ។ អគារ​នេះ​ស្ថិត​នៅ​​មិន​ដល់​​​២​គីឡូ​ម៉ែត្រ​​​​ផង ភាគ​ពាយ័ព្យ​ព្រលាន​​​យន្ត​ហោះ​​​​ក្រុង​កាប៊ុល ។

ក្នុង​សេច​ក្តី​ប្រកាស​​មួយ ប៉ូលិស​ក្រុង​​កា​ប៊ុល​​និយាយ​ថា ការ​ប្រយុទ្ធ​​បាន​បញ្ចប់​​នា​ព្រឹក​​ថ្ងៃ​ទី​១០ មិថុនា ​វេលា​ម៉ោង​​៩​ ពេល​ជន​​​វាយ​ប្រហារ​​២​នាក់​​​ធ្វើ​ឱ្យ​​​គ្រឿង​ផ្ទុះ​ដាក់​ជាប់​ខ្លួន​​ពួក​គេ​ផ្ទុះ​ ហើយ​​កង​កម្លាំង​​សន្តិ​សុខ​​បាន​បាញ់​សម្លាប់​​ពួក​បះ​បោរ​​៥​នាក់​​ទៀត ។ ក្នុង​ការ​វាយ​ប្រហារ​​នេះ​ពុំ​​​មាន​​សមាជិក​កង​កម្លាំង​​សន្តិ​សុខ​​ណា​ម្នាក់​ ឬ​ក៏​ជន​​ស៊ីវិល​​​ណា​ម្នាក់​​ស្លាប់​ឡើយ ។ ពួក​តាលី​បង់​​ប្រកាស​ទទួល​ខុស​​ត្រូវ​​ចំពោះ​​ការ​វាយ​ប្រហារ​នេះ ៕