ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​គ្រូ​​​បង្រៀន​​​លក់​រូប​ថត​​ស្រាត​ធ្វើ​សប្បុរ​ស​​ធម៌​​

12 ឆ្នាំ មុន

អតីត​អុ្នក​គ្រូ​​បង្រៀន​​ម្នាក់​ដែល​​​បង្ហោះ​រូប​​ខ្លួន​ឯង​ស្លៀក​ឈុត​ ប៊ីគីនី​សិច​ស៊ី​នៅ​លើ​បណ្តាញ​អីុន​ធើរណេត​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដល់ក្រុម​គ្រូៗ​ និង​សិស្ស​ ព្រម​ទាំង​មហាជន​នៅសហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​​ក្រុមប្រឹក្សា​សាលា​តម្រូវ​ឱ្យលា​ឈប់​ពី​អាជីព​គ្រូ​បង្រៀន​ ​នោះ បាន​ចេញ​មុខ​​​ថត​ស្រាត​ម្តង​ទៀត ដើម្បី​ធ្វើ​កិច្ចការ​សប្បុរស​​ធម៌របស់នាង ។

អ្នក​គ្រូ​​​ចូលចិត្ត​បង្ហើររូបថត​ស្រើប​ស្រាល​ម្នាក់​នេះ មាន​ឈ្មោះ​ពិត​ថា Olivia Sprauer ធ្វើជា​គ្រូ​បង្រៀន​​ភាសា​អង់​គ្លេស​​នៅ​ក្នុង​វិទ្យា​ល័យ​ Martin County ក្នុងរដ្ឋ​ Florida សហរដ្ឋអាមេរិក​ តាំង​​ពីឆ្នាំ​២០១១ ​តែ​ដាក់​ឈ្មោះ​​លើរូប​សិចស៊ី​ដែល​បង្ហោះ​​នៅ​តាម​អីុន​ធើរ​ណេត​ថា Victoria James ហើយ​មក​ដល់ពេល​នេះ​កំពុង​តែ​លក់​រូបលើ​បណ្តាញអីុន​ធើរ​ណេត​ដាច់ជា​បណ្តើរៗ​ ហើយ ដោយ​សារ​តែរូបថត​ថ្មីៗ​នេះ​​ កាន់​តែ​សិចស៊ី​ជាង​មុន​ទៀត ពោលគឺ​នាង​បាន​​លែង​ល្វែង​ខាង​លើ​របស់​នាង​ទទេ​ស្អាត​តែ​ម្តង ដោយ​គ្រាន់​​តែ​​​យក​ដៃ​បិទ​បាំង​បន្តិច​ប៉ុណ្ណោះ និង​នៅល្វែង​ក្រោម​ ក្រៅពី​ខោលីអូ​មួយ​ក៏​គ្មាន​អ្វីដែរ ។

នាងOlivia Sprauer ដែល​ជា​តារា​ម៉ូដែល​ផងនោះ (ឈ្មោះជា​តារាម៉ូដែល​ Victoria James)  ​មានផែន​ការ​យក​ប្រាក់​ដែល​​បាន​មកពី​​ការ​លក់រូបស្រាត​​នេះ​​​ទៅបរិ​ច្ចាគ​ ដល់​ជន​រង​គ្រោះ​ដោយ​​ខ្យល់ព្យុះ​នៅ​ទី​ក្រុង Klahoma ។ រូប​ថត​ដ៏​សិច​ស៊ី​របស់​អតីត​គ្រូ​បង្រៀន​ Olivia Sprauer នេះ​គឺ​ចាប់​ផ្តើម​​ដាក់​លក់​ពី​ឥឡូវ​​រហូត​ដល់ថ្ងៃទី​៧ មិថុនា ​​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​លេងអីុនធើរណេត​បាន​​ឱ្យ​ដឹងថា  តារា​ម៉ូដែល​ធ្លាប់​ធ្វើ​​ជាគ្រូ​បង្រៀន​ម្នាក់​នេះ​ បានចាប់​ផ្តើម​​ល្បីឈ្មោះ​ ដោយ​សារ​តែ​គាត់​បង្ហោះ​​រូប​ស្លៀកឈុតប៊ីគីនី​ក្នុង​ពេល​ដែល​គាត់​​ទៅ​ ធ្វើជាគ្រូ ហើយ​ពេល​នេះ​ភាព​ល្បីល្បាញ​នៅ​លើបណ្តាញ​អីុនធើរណេត​​របស់​អ្នក​គ្រូ​ បង្រៀនវ័យ​២៦​ឆ្នាំរូប​នេះ ​កំពុង​​​ទទួលបាន​​ការ​ទាក់​ទាញ​លើ​​រូ​ប​ស្រាត​​​ល្វែង​​លើ​របស់​នាង​ ខ្លាំង​គួរ​សម​៕