ខណៈមកដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចការងារមួយរបស់កូនស្រីអតីតប្រធានាធិបតីអាមេរិក Bill Clinton នាង Chelsea Clinton កាលពីជាងមួយសប្តាហ៍កន្លងទៅនេះនាងបានថ្លែងគាំទ្រងកម្ពុជាថា ជាប្រទេសគំរូខាងលុបបំបាត់ជំងឺអេដស៍ ហើយរដ្ឋាភិបាលពិតជាបានយកចិត្តលើកិច្ចការនេះយ៉ាងខ្លាំងក្លា ។
នាង Chelsea Clinton បានទៅទស្សនកិច្ចនៅគ្លីនិកជាតិសើស្បែក និងកាមរោគ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ នាងទទួលស្គាល់ថា ប្រទេសកម្ពុជាពិតជាមានអ្នកផ្ទុកមេរោគ-ជំងឺអេដស៍ ប៉ុន្តែបានលុបបំបាត់នៅសល់កម្រិតទាបទេ… ខ្ញុំសូមកត់សម្គាល់ថា កម្ពុជាបានដើរផ្លូវត្រូវរបស់ខ្លួនឆ្ពោះទៅរកជោគជ័យដ៏កម្រមួយក្នុងការលុបបំបាត់ជំងឺអេដស៍ ។
តាមគម្រោងនឹងត្រូវស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ Chelsea និយាយថា មូលនិធិ Clinton ដែលត្រូវបានបង្កើតដោយឪពុករបស់នាងពិតជាមានប្រយោជន៍ដល់ប្រជាជន ជាពិសេសប្រទេសកម្ពុជា ហើយនាងសូមគាំទ្រកម្ពុជាជាប្រទេសគំរូដែលសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺគ្មានថ្នាំព្យាបាលនេះ (អេដស៍) ៕
ចែករំលែកព័តមាននេះ