ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​​​​​តារា​​ម៉ូ​ដែល​​ស្លៀក​​ឈុត​​ប៊ីគី​នី​​ផ្សព្វ​ផ្សាយ​​លក់​​​អចល​ន​​ទ្រព្យ​ ​

12 ឆ្នាំ មុន

​ថ្មី​ៗ​នេះ​ តាម​ប្រភព​ព័ត៌​មានពី​​គេ​ហ​ទំព័រ​បរទេស​បាន​ផ្សាយ​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​អចល​ន​ទ្រព្យ​មួយ​នៅ​ក្នុង​ខេត្ត​ហ៊ូបេ​ ​ប្រទេស​ចិន​បាន​ជួល​តា​រា​ម៉ូដែល​ក្មេង​ៗ​សិច​ស៊ី​ស្រស់​ស្អាត​រាប់​រយ​ នាក់​​ស្លៀក​ឈុត​ប៊ី​គី​នី​ ថត​ផ្សាយ​ពាណិជ្ជ​កម្ម​លក់​អគារ​ ផ្ទះ​ល្វែង និង​ខន់​ដូរ​របស់​ពួក​គេ​ ។ ការ​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ដ៏​ស្រើប​ស្រាល​បែប​នេះ​ គឺ​ក្នុង​គោ​ល​បំណង​ទាក់​ទាញ​អតិ​ថិ​ជន​ដែល​មាន​សក្តា​នុ​ពល​​​ ឱ្យចាប់អារម្មណ៍​​ទិញ​ទំនិញ​របស់​ពួក​គេ​ ។

​​កន្លង​មក​ ក្រុម​ហ៊ុន​លក់​រថ​យន្ត​ខ្លះ​បាន​ជួល​​នារី​ក្មេង​ៗ​ស្រស់​ស្អាត​ ស្លៀក​ឈុត​ប៊ី​គី​នី​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​លក់​រថ​យន្ត​របស់​ពួក​គេ​ ចំណែកឯ​ក្រុម​ហ៊ុន​លក់​ស្រាបៀរ​មួយ​ចំនួន​បាន​ជួល​នារី​ស្លៀក​ពាក់​សិច​ស៊ី​ បញ្ចេញ​គល់​ភ្លៅ​ និង​សុដន់​លើក​កែវ​ស្រា​ផឹក​ជា​មួយ​នឹង​កាយ​វិការ​ល្វត​ល្វន់​ ដើម្បី​ទាក់​ទាញ​អ្នក​ចូល​ចិត្ត​ពិសា​ស្រា​បៀរ​ ។

​ជា​ការ​ពិ​ត​ណាស់​វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​ ដែល​ម្ចាស់​ក្រុម​ហ៊ុន​អច​ល​ន​ទ្រព្យ​មាន​គំនិត​ជួល​តា​រា​ម៉ូដែល​ស្លៀក​ ពាក់​សិច​ស៊ី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​សំណង់​របស់​ខ្លួននោះ​ ពី​មុន​មក​គឺ​មាន​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​បាន​ប្រើ​ប្រាស់​មធ្យោ ​បាយ​បែប​នេះ​ដើម្បី​ទាក់​ទាញ​​អតិ​ថិ​ជន​ឱ្យ​បាន​ច្រើន​ ។ តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​ចិន​គេ​មិន​បាន​រឹ​ត​បន្តឹង​​ពី​បញ្ហា​នេះ​ទេ​ ហើយ​មាន​ពេល​ខ្លះ​គេ​បាន​ឃើញ​រដ្ឋា​ភិបាល​បាន​ប្រើ​ប្រាស់​មធ្យោ​បាយ​លាប​ ពណ៌​លើ​រាង​កាយនារីស្រាត​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរផង​ដែរ​៕