ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​បើ​ទោះជា​គ្មាន​គ្រឿងអលង្ការ​លម្អ​ក៏​នៅ​តែ​ស្អាត

5 ឆ្នាំ មុន

គ្រឿងអលង្ការ​ទាំងឡាយ​ដ៏​មាន​តម្លៃ​មាន​មាស​ពេជ្រ​ជាដើមរមែង​លម្អ​បាន​តែ​ក្នុង​កាលដែល​គេ​នៅ​មិន​ទាន់​ប៉ះ​អារម្មណ៍​ទាស់ចិត្ត អារម្មណ៍​មិន​គួរ​ជាទី​ប្រាថ្នា តែបើ​ពើបប្រទះ​នឹង​ពាក្យ​ប្រមាថមើលងាយ ពាក្យ​អសុរោះ​ណាមួយ​ហើយ​ខ្វះ​ការ​អត់ធន់​នោះ ប្រាកដជា​គេ​សម្តែង​អាកា​រៈ​ធ្វើ​មុខ​ក្រញឹង​ខឹង​ក្រញូវ​គួរ​ឱ្យ​ស្អប់ គួរ​ឱ្យ​ខ្លាច​ភ្លាម​មួយ​រំពេច ។ កាលបើ​ដូចនេះ​នរណា​ឡើយ​នឹង​លើកតម្កើង​គេ​ថា​ជា​មនុស្ស​ល្អ​ទៅ​កើត ព្រោះ​មុខ​បៀម​កំហឹង​ក្រហម​ដូច​ភ្លើង​យ៉ាងនេះ​។ ចំណែក​បណ្ឌិត​អ្នកប្រាជ្ញ​សូ​ម្បី​គ្មាន​គ្រឿង​ប្រដាប់​ទាំងនោះ​មក​តាក់តែង​កាយ…

គ្រឿងអលង្ការ​ទាំងឡាយ​ដ៏​មាន​តម្លៃ​មាន​មាស​ពេជ្រ​ជាដើមរមែង​លម្អ​បាន​តែ​ក្នុង​កាលដែល​គេ​នៅ​មិន​ទាន់​ប៉ះ​អារម្មណ៍​ទាស់ចិត្ត អារម្មណ៍​មិន​គួរ​ជាទី​ប្រាថ្នា តែបើ​ពើបប្រទះ​នឹង​ពាក្យ​ប្រមាថមើលងាយ ពាក្យ​អសុរោះ​ណាមួយ​ហើយ​ខ្វះ​ការ​អត់ធន់​នោះ ប្រាកដជា​គេ​សម្តែង​អាកា​រៈ​ធ្វើ​មុខ​ក្រញឹង​ខឹង​ក្រញូវ​គួរ​ឱ្យ​ស្អប់ គួរ​ឱ្យ​ខ្លាច​ភ្លាម​មួយ​រំពេច ។

កាលបើ​ដូចនេះ​នរណា​ឡើយ​នឹង​លើកតម្កើង​គេ​ថា​ជា​មនុស្ស​ល្អ​ទៅ​កើត ព្រោះ​មុខ​បៀម​កំហឹង​ក្រហម​ដូច​ភ្លើង​យ៉ាងនេះ​។

ចំណែក​បណ្ឌិត​អ្នកប្រាជ្ញ​សូ​ម្បី​គ្មាន​គ្រឿង​ប្រដាប់​ទាំងនោះ​មក​តាក់តែង​កាយ តែ​ប្រកបដោយ​សេចក្តី​អត់ធន់ សូ​ម្បី​ជួប​ប្រទះ​នឹង​ពាក្យ​មើលងាយ ជេរ ប្រទេច ទ្រគោះបោះបោក​មក​លើ​យ៉ាងណា​ក៏​មិន​បាន​កើត​អារម្មណ៍​ខឹង​តប ឬ​សម្តែង​អាកា​រៈ​គួរ​ស្អប់​ឱ្យ​ប្រាកដ​ឡើយ ត្រឡប់​ជា​មានមុខ​ញញឹម​ប្រិមប្រិយ​យ៉ាងនេះ តើ​នរណា​ឡើយ​នឹង​មិន​សរសើរ​ថា លោក​ជា​អ្នក​ល្អ ជា​អ្នក​គួរ​ឱ្យ​ស្រឡាញ់​នោះ​។

អ្នក​ដែល​ចេះ​អត់ធន់​នឹង​អាច​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​គ្រប់យ៉ាង គឺ​អាច​ទាញ​មនុស្ស​ជាស​ត្រូវ​ឱ្យទៅ​ជា​មិត្តសម្លាញ់ អាច​ញុំាង​ចិត្ត​ដែល​ក្តៅ​ឱ្យទៅ​ជា​ត្រជាក់ អ្នក​ប្រាថ្នា​ប្រយោជន៍​បច្ចុប្បន្ន ឬ​អនាគត បើ​ចេះ​អត់ធន់​អាច​ធ្វើ​ប្រយោជន៍​នោះ​ឱ្យ​ជា​ប្រយោជន៍ ដ៏​ធំ​បំផុត​សម្រាប់​ជីវិត ។