ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ប្រុស​​​បង្ហោះ​​វីដេអូ​រួម​រ័ក​គំរាម​​​ទារ​ប្រាក់​

12 ឆ្នាំ មុន

និស្សិត​ស្រី​ម្នាក់​សេព​គប់​ជាមួយ​មិត្ត​ប្រុស​ស៊ីជម្រៅ​​រហូត​ដល់​​ប្រគល់​ខ្លួន​ប្រាណរួម​រ័ក​មេត្រី​សប្បាយ​ក្នុង​ភ្លើង​ស្នេហ៍​ ប៉ុន្តែ​ក្លាយ​ជា​ទុក្ខ​ឥត​ល្ហៃ ដោយ​សារ​​ប្រុស​​ស្នេហ៍​យករូប​វីដេអូ​សិច (ពួក​គេ​រួមរ័ក) ទៅ​បង្ហោះ​ហ្វេសប៊ុក ឱ្យលេច​ធ្លាយ​​ខ្ចរ​ខ្ចាយ​ រួចហើយ​គំរាម​ទារ​ប្រាក់​។

និស្សិត​ស្រី​ម្នាក់​សេព​គប់​ជាមួយ​មិត្ត​ប្រុស​ស៊ីជម្រៅ​​រហូត​ដល់​​ប្រគល់​ខ្លួន​ប្រាណរួម​រ័ក​មេត្រី​សប្បាយ​ក្នុង​ភ្លើង​ស្នេហ៍​  ប៉ុន្តែ​ក្លាយ​ជា​ទុក្ខ​ឥត​ល្ហៃ ដោយ​សារ​​ប្រុស​​ស្នេហ៍​យករូប​វីដេអូ​សិច (ពួក​គេ​រួមរ័ក) ទៅ​បង្ហោះ​ហ្វេសប៊ុក ឱ្យលេច​ធ្លាយ​​ខ្ចរ​ខ្ចាយ​ រួចហើយ​គំរាម​ទារ​ប្រាក់​។

ប្រភព​​ព័ត៌​មាន​​ពីគេហ​ទំព័រ​វៀត​ណាម បាន​ចុះ​ផ្សាយ​ពី​ករណីនេះថា មហា​​ជន​កំពុង​សង្ស័យ​រឿងគំរាម​​យក​ប្រាក់​៣​លាន​កន្លះដុង (ប្រាក់​ដុង​វៀត​ណាមស្មើប្រហែល​១៦៥ដុល្លារ​អាមេរិក)  ​​​ពី​នារី​ម្នាក់​ជានិស្សិត​ហិរញ្ញ​​វត្ថុ​នៃបណ្ឌិត​សភាវៀត​ណាម​នោះ ជាមិត្ត​ប្រុស​​របស់​​នាង​ ព្រោះ​មាន​តែ​មិត្ត​ប្រុស​របស់​នាង​នោះ​​ទេ ដែល​ដឹងពី​ផ្ទៃក្នុង​របស់​នាង​ច្បាស់ ដឹងពីចំណុចខ្សោយ​របស់​នាង ដោយ​សារតែ​​គេបាន​រួម​រ័ក​ជា​មួយ​នាង ។

ប្រភព​ព័ត៌មាន​បន្តថា នាង​មាន​ទំនាក់​​ទំនង​ស្នេហាស៊ីជម្រៅ​​​ជា​មួយ​បុរស​ម្នាក់​នោះដែល​មាន​អាយុ​​ប្អូន​នាង​៣​ឆ្នាំ ហើយ​ឈាន​ដល់​ការ​រួម​​​ភេទ​ចំនួន​២​ដង។ ក្រោយ​មក​មិន​ដឹង​​ហេតុ​អ្វីស្រាប់​តែ​គេឃើញ​វីដេអូសិច​របស់​នាង និង​មិត្ត​ប្រុស​ម្នាក់​នោះ ​ត្រូវបានបង្ហោះ​នៅ​លើ​ទំព័រ Face Book ដោយ​គំរាម​ថា នាង​ត្រូវតែ​ប្រគល់​​ប្រាក់​ឱ្យ​គេចំនួន​៣​លាន​កន្លះដុង​​  ទើប​​គេ​ដករូប​វីដេអូ​សិច​នោះ​ចេញ… រឿង​​នេះបង្ក​ឱ្យ​ភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំងនៅ​ប្រទេស​​វៀត​ណាម​​ ។ ទោះ​ជា​យ៉ាង​ណា ប៉ុន្មាន​ថ្ងៃក្រោយ​មកក៏​ត្រូវគេ​លុប​ចោល​វិញ​ភ្លាមៗ​ដែរ ហើយក៏​បង្កើត​ឱ្យ​មាន​ការ​សង្ស័យ​ថា នាងកំពុងត្រូវ​បាន​មិត្ត​ប្រុស​នាងគំរាម​យកលុយ ដោយ​យក​រូប​​វីដេអូ​សិចធ្វើជាចំណាប់​ខ្មាំង​ ។ ចំពោះ​រឿង​នេះយើង​​សូមមិនបង្ហាញ​អត្ត​​សញ្ញាណ​​​នារី​រងគ្រោះ​​នោះទេ ដោយរក្សា​កិត្តិ​យស​ជូន​នាង…។ ពាក់​ព័ន្ធ​រឿង​នេះ​មិត្ត​ភក្តិ​របស់​នាងបានជជីក​សួរដេញ​ដោល​យ៉ាង​ខ្លាំង ប៉ុន្តែ​​ត្រូវ​បាន​​នាង​បដិ​សេធ​​ការ​បកស្រាយ​​ជុំ​វិញ​បញ្ហា​ខាងលើ។

នេះជាមេរៀន​​មួយ​ ដោយសារ​បច្ចុ​​ប្បន្ន​នៅ​ប្រទេស​​កម្ពុជា ​យើង​ក៏​កំពុង​កើត​មាន​ព្រោង​ព្រាត​ផង​ដែរ នូវរូប​ភាព​អាស​អាភាស និង​វីដេអូ​ស្រដៀង​គ្នា​នេះ ​ហើយ​ការ​​សេព​គប់​គ្នា​​​របស់​យុវវ័យ​ក៏កំពុង​​ពពាក់​​​ពពូន​​ផង​ដែរ ។ ហេតុ​ដូច្នេះ​ សូម​មេត្តា​ប្រុងប្រយ័ត្ន​​ដើម្បីកេរ្តិ៍​ឈ្មោះ​​បុគ្គល និង​ប្រពៃណី​ជាតិ ៕