នាពេលថ្មីៗនេះតាមប្រភពគេហទំព័របរទេសបានឱ្យដឹងថា មាននារីជនជាតិចិនម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានសម្រេចចិត្តធ្វើជាស្រីលក់ខ្លួនត្រឹមតម្លៃ១០០យាន់ ឬ១០ដុល្លារប៉ុណ្ណោះ ចំពោះការរួមសិចជាមួយនាងម្តង ។ ឆ្លើយនឹងការសម្ភាសន៍របស់អ្នកយកព័ត៌មានចិនអំពីថា ហេតុអ្វីក៏នាងធ្វើដូច្នេះ? នាងថា «ខ្ញុំឈឺចិត្តខ្លាំងណាស់ទើបខ្ញុំសម្រេចលក់ខ្លួន ដើម្បីបន្លប់ការឈឺចាប់ បន្ទាប់ពីសង្សារក្បត់ចិត្តទៅមានអ្នកថ្មី ហើយក៏ជាការបញ្ឈប់ និងសងសឹកទៅកាន់បុរសវិញដែរ» ។
តាមរយៈព័ត៌មាននេះប្រភពអ្នកលេង Face Book ជាច្រើនបានធ្វើការរិះគន់ខ្លាំងផងដែរ ចំពោះអំពើឆ្កួតឈានទៅដល់ការបំផ្លាញខ្លួនឯងរបស់នារីម្នាក់នោះ។ លោកសួន ប៊ុនឡេង ប្រិយមិត្ត Face Book និយាយថា នាងពុំគួរឱ្យបុរសគ្មានតម្លៃម្នាក់នោះមកបំផ្លាញអនាគតនាងអញ្ចឹងទេ នាងគួរមានសង្ឃឹម ហើយតស៊ូជាថ្មី នាងនឹងបានជួបបុរសល្អជាងនេះមិនខាន ។ ឯលោកសុខ មីនា ក៏បាននិយាយដែរថា លោកមិនគាំទ្រការសម្រេចចិត្តបែបនេះរបស់នាងឡើយ ។ នាងត្រូវក្រោកឈរ បន្ទាប់ពីនាងបានដួល ។
មនុស្សជាច្រើនដែលបានដឹងព័ត៌មាននេះបាននាំគ្នាឱ្យដំបូន្មានថា យុវតីទាំងឡាយគួរគិតឱ្យវែងឆ្ងាយត្រូវរឹងមាំគិតដល់អ្នកមានគុណ និងកិត្តិយសគ្រួសារ បើទោះជាជួបមនុស្សក្បត់ម្នាក់នោះក៏ជីវិតយើងនៅតែអាចរស់នៅបានដែរ យើងអាចផ្តល់ឱកាសឱ្យខ្លួនយើងម្តងទៀត ៕
ចែករំលែកព័តមាននេះ