ភាពចម្លែកនៃការរួមភេទ ឬប្រព្រឹត្តអាសនៅតាមទីសាធារណៈវាតែងតែកើតមាននៅគ្រប់ប្រទេសលើពិភពលោក ហើយធ្វើឱ្យប៉ះពាល់ដល់សីលធម៌ វប្បធម៌យ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាច្បាប់ និងសមត្ថកិច្ចមិនអាចបញ្ឆប់វាបាន ដ្បិតអីអ្នកប្រព្រឹត្តតែងតែលួចលាក់ ហើយបង្កឱ្យទៅជារឿងប្លែកៗ និងហួសចិត្ត ដូចជា នាពេលថ្មីៗនេះ មានរូបភាពមួយចំនួនត្រូវបានគេប្រមាញ់បាននិងផ្សាយនៅតាមអ៊ីនធើរណេត ។
សម័យទំនើបនេះមានយុវវ័យជាច្រើនបានលង់លក់ជាមួយនឹងស្នេហាស្រើបស្រាល ត្រេកត្រអាល ហើយប្រព្រឹត្តទង្វើមិនសមរម្យតាមទីសាធារណៈ ត្រូវបានអ្នកប្រមាញ់រូបថតយុវវ័យទាំងនោះថតបាន ហើយយកមករិះគន់នៅតាមប្រព័ន្ធ Internet ផងដែរ ។ សម្រាប់ប្រទេសកម្ពុជាវិញ អាចមានការប្រព្រឹត្តអាសនេះនៅតាមហាងខារ៉ាអូខេកន្លែងផឹកស៊ី, សួនសាធារណៈ (ខ្លះៗ) ដូចជា នៅកោះពេជ្រ… កន្លែងលំហែកាយជាយក្រុងព្រែកលៀប, ភូមិច្រេស, កែបថ្មី, កៀនស្វាយ និងបៀរហ្គាដិនជាច្រើន… ។ លើសពីនេះថែមទាំងមានយុវតីខ្លះប្រកាសលក់ដខ្លួនតាមទំព័រហ្វេសប៊ុកទៀតផង ។
ពាក់ព័ន្ធបញ្ហានេះ អ្នកលេង Internet ជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាក្មេងស្រីមិនទាន់គ្រប់អាយុបានបង្ហោះរូបភាពសិចស៊ី និងការប្រព្រឹត្តអាសរបស់ខ្លួនពាសពេញ Internet ជាពិសេសលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដែលជាប្រការមួយគួរឱ្យខឹងណាស់ ព្រោះ Facebook មានលក្ខណសម្បត្តិល្អប្រើជាប្រយោជន៍ដល់សង្គម សាធារណៈ និងបុគ្គល មិនគួរពួកគេធ្វើបែបនេះសោះ ។
ជាក់ស្តែងនៅហុងកុងមានក្មេងស្រីម្នាក់បានបង្ហោះរូបភាពសិចស៊ីរបស់ខ្លួន ទាំងខ្លួនទើបមានអាយុ១៥ប៉ុណ្ណោះ ។ សកម្មភាពរបស់នាងបានធ្វើឱ្យមានគេចូលមើលរូបនាងច្រើនបំផុត ហើយមានមតិរិះគន់ជាច្រើន… សម្រាប់យុវតីនៅកម្ពុជាក៏មានរឿងបែបនេះខ្លះៗដែរ ហើយសូមឱ្យវិលត្រឡប់មកគិតពីកិត្តិយសបុគ្គល គ្រួសារ សង្គម និងប្រទេសជាតិវិញផង… ម្យ៉ាងទំព័រហ្វេសប៊ុកមិនសម្រាប់អ្នកប្រព្រឹត្តិអសីលធម៌បែបនេះឡើយ៕
ចែករំលែកព័តមាននេះ