ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ក្នុង​ក្លិប​ស្រវឹង​ជោក​បើក​ម៉ូតូ​​បុក​បង្គោល​ភ្លើង​ស្លាប់​1​របួស​2​នាក់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​បាន​បាក់​.ក​ស្លាប់​ភ្លាម​ៗ​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល​ដោយ​សារ​ស្រវឹង​ស្រា​ ហើយ​បើក​ម៉ូ​តូ​យា៉ង​លឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ នៅ​ចំណុច​ផ្លូវ​កោង​មុខ​ស្ថានីយ​ប្រេង​ឥន្ធ​នៈ​មួយ​កន្លែង​ លើ​ផ្លូវ​​លេខ​២០៦​ ស្ថិត​ក្នុង​ភូមិ​ដើម​មៀ​ន​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ។

ប៉ូលិស​ចរាចរ​ក្រុង​តា​ខ្មៅ​ឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ដល់​ស្លាប់​ឈ្មោះ​ អន​ តា​រា៉​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​លំ​នៅ​ភូមិ​ព្រែក​ថ្លឹង​ សង្កាត់​ព្រែក​កំពិស​ ខណ្ឌ​ដង្កោ​ ​ជា​អ្នក​បើក​ម៉ូតូ​មា៉ក​ SUZUKI Nex C110 ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BS-7716 និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ជា​បុរស​ ​រង​របួស​ធ្ងន់​ស្រាល​ ។

ប្រភព​ព័ត៌​មាន​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​អ្នក​ទាំង​៣​ចេញ​ពី​ស៊ី​ផឹក​ នៅ​ក្លិប​កម្សាន្ត​មួយ​នៅ​ក្រុង​តា​ខ្មៅ​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក​គ្រប់​ៗ​គ្នា​ ហើយ​បើក​ម៉ូ​តូ​ឌុប​គ្នា​ពី​ត្បូង​ទៅ​ជើង​ តាម​ផ្លូវ​លេខ​២០៦​ ក្នុង​ល្បឿន​យា៉ង​លឿន​ ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​​ជា​​ផ្លូវ​កោង​ ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ខាង​ស្តាំ​ដៃ​ ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​អ្នក​បើក​​ម៉ូតូ​ឈ្មោះ​ អន​ តា​រា៉​ បោក​ខ្ទប់​ជាមួយ​បង្គោល​ភ្លើង​​ធ្លាក​់​បាក់​.ក​ស្លាប់​ភ្លាម​ៗ​ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ រង​របួស​ធ្ងន់​​ស្រាល​​ ត្រូវ​រថ​យន្ត​សង្គ្រោះ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ចំណែក​ម៉ូតូ​ខូច​ខាត​ផ្នែក​ខាង​មុខ​ ត្រូវ​ប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​តា​ខ្មៅ​ ។ សព​ជន​រង​គ្រោះ​ ត្រូវ​ដឹក​តាម​រថ​យន្ត​យក​ទៅ​​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕