ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​គេច​ជង្ហុក​ជ្រុល​បុក​រ៉ឺម៉ក​ដឹក​ជ្រូក​ធ្លាក់​ចូល​ប្រឡាយ​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ដឹក​មនុស្ស​ពេញ​ បាន​គេច​ជង្ហុក​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺម៉ក​ដឹក​សត្វ​ជ្រូក​ បណ្តាល​ឱ្យ​រថយន្ត​ និង​រ៉ឺម៉ក​រេ​ចេញ​ពី​ផ្លូវ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ទាំង​ព្រឹក​ ធ្វើ​ឱ្យ​មនុស្ស​ដែល​ជិះ​លើ​រ៉ឺម៉ក​២នាក់​រង​របួស​ និង​ជ្រូក​ចំនួន​៣​ក្បាល​បាន​ងាប់​ លើ​ផ្លូវ​ជាតិ​លេខ​២​ ចន្លោះ​គីឡូ​ម៉ែត្រ​៣០-៣១​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​តាតូច​ ឃុំ​បឹង​ខ្យាង​ ស្រុក​កណ្តាល​ស្ទឹង​ នៅ​ថ្ងៃ​ទី​១០​

ខេត្ត​កណ្តាល​ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ដឹក​មនុស្ស​ពេញ​ បាន​គេច​ជង្ហុក​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺម៉ក​ដឹក​សត្វ​ជ្រូក​ បណ្តាល​ឱ្យ​រថយន្ត​ និង​រ៉ឺម៉ក​រេ​ចេញ​ពី​ផ្លូវ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ទាំង​ព្រឹក​ ធ្វើ​ឱ្យ​មនុស្ស​ដែល​ជិះ​លើ​រ៉ឺម៉ក​២នាក់​រង​របួស​ និង​ជ្រូក​ចំនួន​៣​ក្បាល​បាន​ងាប់​ លើ​ផ្លូវ​ជាតិ​លេខ​២​ ចន្លោះ​គីឡូ​ម៉ែត្រ​៣០-៣១​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​តាតូច​ ឃុំ​បឹង​ខ្យាង​ ស្រុក​កណ្តាល​ស្ទឹង​ នៅ​ថ្ងៃ​ទី​១០​ មិថុនា​ ។

ប្រភព​ពី​សាក្សី​និយាយ​ថា​ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ រថយន្ត​កាមរី​ឆ្លាម​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-7644 ផ្ទុក​មនុស្ស​ពេញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២​ ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ លុះ​មក​ដល់​ផ្សារ​ដើម​អំពិល​ ឃុំ​បឹង​ខ្យាង​ មាន​រ៉ឺម៉ក​ដឹក​សត្វ​ជ្រូក​ ជិះ​ដោយ​ប្តី​ប្រពន្ធ​២នាក់​ ធ្វើ​ដំណើរ​ពី​ត្បូង​មក​ជើង​បញ្ច្រាស​គ្នា​ ពេល​នោះ​រថយន្ត​កាមរី​ឆ្លាម​បាន​គេច​ជង្ហុក​ ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺម៉ក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថយន្ត​ និង​រ៉ឺម៉ក​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ខ្ទាត​មនុស្ស​ និង​សត្វ​ជ្រូក​ចូល​ទៅ​ក្នុង​ព្រៃ​តែ​ម្តង​ ហើយ​រថយន្ត​ខូច​ខាត​មួយ​កំណាត់​ខាង​មុខ​ ឯ​រ៉ឺម៉ក​បាន​ដាច់​ចេញ​ពី​ម៉ូតូ​ ។

ប៉ូលិស​ចរា​ចរ​ស្រុក​កណ្តាល​ស្ទឹង​ឱ្យ​ដឹង​ថា​ មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​គឺ​ជា​ក្រុម​គ្រួសារ​តែ​មួយ​ បើក​បរ​ដោយ​ឈ្មោះ​ សេម​ ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​លំនៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​សំរោង​ ខេត្ត​តាកែវ​ តែ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​ ។ ដោយ​ឡែក​ ប្តី​ប្រពន្ធ​ជា​ម្ចាស់​ជ្រូក​ រង​របួស​តិច​តួច​ ចំណែក​សត្វ​ជ្រូក​៣ក្បាល​ ក្នុង​ចំណោម​សត្វ​ជ្រូក​៧ក្បាល​បាន​ងាប់​ ៕