ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ង់​ដឺ​ឡា​​​ឈឺ​ធ្ងន់​​ចូល​​​មន្ទីរពេទ្យ​​3​​យប់​ហើយ​​

12 ឆ្នាំ មុន

​អតីត​​ប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង​​លោក​​ណែល​សុន​ម៉ង់​ដឺ​ឡា ​​កាល​ពី​​​យប់​ថ្ងៃ​ទី​​៩ មិថុនា ឆ្លង​កាត់​​យប់​ទី​​៣​​ក្នុង​មន្ទីរ​ពេទ្យ​​​ ខណៈ​​ស្ថានភាព​​​សុខ​ភាព​របស់​លោក​​ស្ថិត​ក្នុង​លក្ខណៈ​​​ដុន​ដាប​​ ញ៉ាំង​ឱ្យ​​ប្រជា​ជន​​អាហ្វ្រិក​​ខាង​ត្បូង​​នាំ​គ្នា​​បួង​សួង​​សុំ​ឱ្យ​លោក​​បាន​ជា​សះ​ស្បើយ​​ឡើង​វិញ ។នា​​ព្រលប់​ថ្ងៃ​ទី​​៩ មិថុនា ​វិមាន​​ប្រធានាធិប​តី​​កូរ៉េ​ខាង​ត្បូង​​នៅ​តែ​ពុំ​​លាត​ត្រដាង​​ព័ត៌​មាន​​ពី​ស្ថាន​ភាព​​សុខ​ភាព​​

​អតីត​​ប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង​​លោក​​ណែល​សុន​ម៉ង់​ដឺ​ឡា ​​កាល​ពី​​​យប់​ថ្ងៃ​ទី​​៩ មិថុនា ឆ្លង​កាត់​​យប់​ទី​​៣​​ក្នុង​មន្ទីរ​ពេទ្យ​​​ ខណៈ​​ស្ថានភាព​​​សុខ​ភាព​របស់​លោក​​ស្ថិត​ក្នុង​លក្ខណៈ​​​ដុន​ដាប​​ ញ៉ាំង​ឱ្យ​​ប្រជា​ជន​​អាហ្វ្រិក​​ខាង​ត្បូង​​នាំ​គ្នា​​បួង​សួង​​សុំ​ឱ្យ​លោក​​បាន​ជា​សះ​ស្បើយ​​ឡើង​វិញ ។នា​​ព្រលប់​ថ្ងៃ​ទី​​៩ មិថុនា ​វិមាន​​ប្រធានាធិប​តី​​កូរ៉េ​ខាង​ត្បូង​​នៅ​តែ​ពុំ​​លាត​ត្រដាង​​ព័ត៌​មាន​​ពី​ស្ថាន​ភាព​​សុខ​ភាព​​របស់​លោក​ម៉ង់​​ដឺឡា​​ ក្រោយ​ការ​ប្រកាស​ពី​ការ​បញ្ជូន​​លោក​មក​​មន្ទីរ​ពេទ្យ​​​កាល​ពី​​យប់​ថ្ងៃទី​​៧​មក​ទី​៨​ មិថុនា ​ដោយ​សារ​​លោក​មាន​បញ្ហា​​រលាក​សួត​ធ្ងន់​ធ្ងរ ។

យោង​តាម​​បណ្តា​អ្នក​​កាសែត​​ថា លោក​ម៉ង់​ដឺ​ឡា​ ត្រូវ​បាន​​គ្រួសារ​​លោក​​​ចូល​ទៅ​ជួប​​​​នៅ​មន្ទីរ​ពេទ្យ​​ក្រុង​​ប្រេ​តូ​រី​យ៉ា​ចំនួន​២​លើក ក៏​ប៉ុន្តែ​​វិមាន​ប្រធានាធិបតី​​បដិ​សេធ​​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ប្រាប់​​ពី​កន្លែង​​ដែល​លោក​ម៉៉ង់​ដឺ​ឡា​​សម្រាក​ព្យាបាល​​​ទេ។លោក​ម៉ង់​ដឺឡា​​ ជា​វីរបុរស​​តស៊ូ​ប្រឆាំង​​របប​​អាប៉ា​ថេត ដែល​លោក​​​នា​ថ្ងៃទី​​១៨ កក្កដា ​មាន​​ជន្មា​យុ​គម្រប់​​​៩៥​ឆ្នាំ ។ រយៈ​ពេល​​២​ឆ្នាំ​​កន្លះ​​នេះ​ជា​លើក​ទី​៤​ហើយ​ ដែល​លោក​​ចូល​មន្ទីរពេទ្យ​​​ដោយ​សារ​​បញ្ហា​​រលាក​សួត​ធ្ងន់​ធ្ងរ​ ដោយ​ពុំ​គិត​​ពី​ការ​ទៅ​​ពិនិត្យ​សុខ​ភាព​​នានា​​ទៀត​​ឡើយ ៕​