ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ចប់​ការ​ពិភាក្សា​​​រៀបចំ​​ កូរ៉េ​​ទាំង​2​​​នឹង​ចូល​​រួម​​កិច្ច​ប្រជុំ​​​ថ្នាក់​រដ្ឋា​ភិបាល​​មួយ​នា​ថ្ងៃ​ទី​12និង​​​13មិថុនា​​នៅ​​​សេ​អ៊ូល​

12 ឆ្នាំ មុន

ប្រទេស​កូរ៉េ​​ខាង​ត្បូង​​ និង​កូរ៉េ​​ខាង​ជើង​​ បាន​បញ្ចប់​​កិច្ច​ប្រជុំ​រៀប​ចំ​​មួយ​កាលពី​​ថ្ងៃ​ទី​​១០​មិថុនា ​​ នៅ​ភូមិ​ប៉ាន​មុន​ហ្សូម​ជាប់​ព្រំ​ដែន​​ ដែល​​​នោះ​ជា​កិច្ច​​ពិភាក្សា​គ្នា​​អន្តរ​​រដ្ឋា​ភិបាល​​លើក​ដំបូង​​ ចាប់​តាំង​ពី​​ជាង​​២​ឆ្នាំ​​កន្លង​មក​​នេះ ។​ក្រសួង​​បង្រួប​បង្រួម​​កូរ៉េ​​ខាង​ត្បូង​​បាន​រៀប​ចំ​​ធ្វើ​សន្និ​សីទ​​សារ​ព័ត៌​មាន​​​មួយ​​ក្រោយ​បញ្ចប់​​កិច្ច​ប្រជុំ​​ នា​ព្រឹក​​​ថ្ងៃ​ទី​​១០ មិថុនា​នោះ ។

ប្រទេស​កូរ៉េ​​ខាង​ត្បូង​​ និង​កូរ៉េ​​ខាង​ជើង​​ បាន​បញ្ចប់​​កិច្ច​ប្រជុំ​រៀប​ចំ​​មួយ​កាលពី​​ថ្ងៃ​ទី​​១០​មិថុនា ​​ នៅ​ភូមិ​ប៉ាន​មុន​ហ្សូម​ជាប់​ព្រំ​ដែន​​ ដែល​​​នោះ​ជា​កិច្ច​​ពិភាក្សា​គ្នា​​អន្តរ​​រដ្ឋា​ភិបាល​​លើក​ដំបូង​​ ចាប់​តាំង​ពី​​ជាង​​២​ឆ្នាំ​​កន្លង​មក​​នេះ ។​ក្រសួង​​បង្រួប​បង្រួម​​កូរ៉េ​​ខាង​ត្បូង​​បាន​រៀប​ចំ​​ធ្វើ​សន្និ​សីទ​​សារ​ព័ត៌​មាន​​​មួយ​​ក្រោយ​បញ្ចប់​​កិច្ច​ប្រជុំ​​ នា​ព្រឹក​​​ថ្ងៃ​ទី​​១០ មិថុនា​នោះ ។

ក្នុង​ឱកាស​​នៃ​កិច្ច​ប្រជុំ​​នេះ បណ្តា​​តំណាង​​របស់​ភាគី​​ទាំង​២​​បាន​​ពិភាក្សា​គ្នា​​ដោយ​លម្អិត​​ពី​កិច្ច​ប្រជុំ​​ថ្នាក់​រដ្ឋ​មន្ត្រី​​​​នា​ពេល​ខាង​មុខ​​នេះ ​ដែល​ត្រូវ​​ធ្វើ​នៅ​​​ក្រុង​សេ​អ៊ូល​​​នា​ថ្ងៃ​ទី​​១២​និង​ទី​១៣ មិថុនា ។ ក្នុង​ឱកាស​នៃ​កិ​ច្ច​ប្រជុំ​រៀប​ចំ​​នេះ កូរ៉េ​​ទាំង​២​​សម្រេច​បាន​​​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ​​​ដែល​ទាក់​ទិន​​​ដល់​កិច្ច​ប្រជុំ​​ថ្នាក់​​រដ្ឋ​មន្ត្រី​​នោះ ។ ក៏​ប៉ុន្តែ​​ភាគី​ទាំង​២​​បាន​សម្រេច​​​ហៅ​កិច្ច​ប្រជុំ​​នា​ពេល​​​ខាង​មុខ​នេះ​ថា កិច្ច​ប្រជុំ​​របស់​អាជ្ញា​ធរ​​អន្តរ​​កូរ៉េ​​ ហើយ​​ពុំ​មែន​​កិច្ច​ប្រជុំ​​ថ្នាក់​​រដ្ឋ​មន្ត្រី​ឡើយ រួច​គណៈ​​ប្រតិ​ភូ​​កូរ៉េ​​ខាង​ជើង​​គ្រោង​​មក​កាន់​​ក្រុង​​សេ​អ៊ូល​​តាម​ផ្លូវ​​គោក ។ គណៈ​ប្រតិភូ​​នីមួយ​ៗ​​នឹង​​​​រួម​មាន​មនុស្ស​​៥​នាក់ ។

ក្នុង​សេច​ក្តី​​ប្រកាស​មួយ​​ កូរ៉េ​​ខាង​ត្បូង​​ថ្លែង​ថា ​ក្រុង​សេ​អ៊ូល​​បាន​សម្រេច​ចិត្ត​ផ្តោតលើ​​​បញ្ហា​​នានា​ដូច​​ជា​​ ការ​​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​​នៃ​​ប្លុក​ឧស្សាហ​កម្ម​​កា​អឺ​សុង​ ការ​បើក​​ឡើង​វិញ​​នូវ​​ទេស​ចរណ៍​អន្តរ​​កូរ៉េ​​នៅ​ភ្នំ KUMGANG បញ្ហា​មនុស្ស​ធម៌​​ទាំង​ឡាយ​​ ក្នុង​នោះ​​មាន​​ការ​ជួប​ជុំ​​គ្នា​របស់​បណ្តា​​​សាច់​ញាតិ​​ គ្រួសារ ដែល​ព្រាត់​​ប្រាស់​គ្នា​​ ព្រម​ទាំង​​បញ្ហា​​ឯ​ទៀត​ៗ​ដែល​​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​​ជាមួយ​កូរ៉េ​​ខាង​​ជើង​ ។

ទោះ​បី​​ជា​យ៉ាង​ណា សេច​ក្តី​ប្រកាស​​ចេញ​ផ្សាយ​​ដោយ​កូរ៉េ​​ខាង​ជើង​​មាន​ការ​​ខុស​គ្នា​បន្តិច ។ កូរ៉េ​ខាង​ជើង​​​​និយាយ​​ថា គេ​ត្រូវ​​ពិភាក្សាគ្នា​​លើ​បញ្ហា​​ទាំង​ឡាយ​ដែល​ត្រូវ​ដោះ​ស្រាយ​​ជា​បន្ទាន់​​ដូច​ជា ការ​​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៅ​ប្លុក​ឧស្សាហ​កម្ម​​កា​អឺ​សុង ការ​បើក​​ទេស​ចរណ៍​​ឡើង​វិញ​នៅ​​ភ្នំ KUMGANG ការ​ជួប​ជុំ​គ្នា​​របស់​បណ្តា​គ្រួសារ​​​ដែល​ព្រាត់​ប្រាស់​គ្នា​ ការ​រៀប​ចំ​​ធ្វើ​រួ​ម​គ្នា​​នូវ​ព្រឹត្តិ​ការណ៍​​រំលឹក​​ដល់​ខួប​ចុះ​ហត្ថ​លេខា​​លើ​សេច​ក្តី​ថ្លែង​ការណ៍​រួម​រវាងកូរ៉េ​​ទាំង​២ ​​ថ្ងៃ​ទី​​១៥ មិថុនា ឆ្នាំ​២០០០ និង​សេចក្តី​​ប្រកាស​រួម​​ ចុះ​ថ្ងៃ​ទី​​៤ កក្កដា ឆ្នាំ​​១៩៧២ ព្រម​ទាំង​​លេើ​ការ​ផ្លាស់​ប្តូរ​​ជា​ឯក​ជន​​ទាំង​ឡាយ​​ជាមួយ​​​កូរ៉េ​​​ខាង​ត្បូង ។

ប្រភព​រដ្ឋា​ភិបាល​​កូរ៉េ​​ខាង​ត្បូង​​មួយ​​និយាយ​ថា កូរ៉េ​ទាំង​២​​ពុំ​ទាន់​អាច​សម្រេច​បាន​​កិច្ច​ព្រម​ព្រៀង​​​គ្នា​មួយ​​ទាក់​ទិន​​ដល់​គ្រប់​បញ្ហា​​ទាំង​អស់​​​​ទើប​​ភាគី​​ទាំង​២​​​សម្រេច​​​​ចេញ​ផ្សាយ​​ដាច់​ដោយ​ឡែក​​ពី​គ្នា​​នូវ​សេច​ក្តី​​ប្រកាស​​រៀង​ៗ​ខ្លួន។កិច្ច​ប្រជុំ​​ការ​ងារ​នេះ​​​​ ចាប់​ផ្តើម​​​​ពី​ម៉ាង​​​១០​និង​១៥​នាទី​​ព្រឹក​ថ្ងៃ​ទី​​៩ មិថុនា ​ហើយ​បញ្ចប់​​នា​វេលា​ម៉ោង​​៣​និង​៤០​នាទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​១០ មិថុនា ។ ​មន្ត្រី​ជាន់​ខ្ពស់​​របស់​ក្រសួង​​​បង្រួប​បង្រួម​កូរ៉េ​​​ខាង​ត្បូង​​ លោក CHUN HAE-SUNG ដឹក​នាំ​គណៈ​​ប្រតិភូ​​​មួយ​​មាន​សមាជិក​​៣​រូប​​ ហើយ៦​គណៈ​​ប្រតិ​ភូ​កូរ៉េ​​ខាង​ជើង​​​មាន​សមាជិក​​​៣​រូប​​ដូច​គ្នា ​ដឹក​នាំ​ដោយ​លោក​ស្រី KIM SONG-HYE មន្ត្រី​​ជាន់​ខ្ពស់​​រប​ស់​គណៈ​​កម្មា​ធិការ​​បង្រួប​បង្រួម​​ជាតិ​​ដោយ​​សន្តិ​វិធី​​របស់​​កូរ៉េ​​ខាង​​ជើង​ ៕