ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ឡុង​ហោះ​ចំនួន4​គ្រឿង​ត្រូវ​ខ្យល់​បក់​ធ្លាក់​រងរបួស​ប្រហែល​10នាក់​

12 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៩​ មិថុនា​ផ្សាយ​ថា​ មាន​ឧបទ្ទហេតុ​បាល់​ឡុង​ហោះ​ចំនួន​៤​គ្រឿង​ ត្រូវ​ខ្យល់​បោក​បក់​បណ្ដាល​ឱ្យ​ធ្លាក់​មក​ដី​ នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ក្រុង​ដេនវ៉ើ​ រដ្ឋ​កូឡូរ៉ាដូ​ ក្នុង​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​៨​ មិថុនា​ បណ្ដាល​ឱ្យ​មាន​អ្នក​របួស​ប្រហែល​​១០​នាក់​ ប៉ុន្ដែ​គ្មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ​ ។​

អាជ្ញាធរ​ឧតុនិយម​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ មាន​កម្លាំង​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ពី​២០​ទៅ​៣០​ម៉ៃ​ ឬ​ពី​៣២​ទៅ​៤៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ឆ្លង​កាត់​តំបន់​ខាង​លើ​ បណ្ដាល​ឱ្យ​កើត​ហេតុ​ធ្លាក់បាល់ឡុង​ហោះ​ ។​ លោក​ ដាណា​ លូអីស​ អ្នក​នាំ​ពាក្យ​ក្នុង​នាយកដ្ឋាន​ការពារ​គ្រោះ​មហន្ដរាយ​ក្នុង​តំបន់​រ៉ុកគី​ ម៉ែនថេន​ឱ្យ​ដឹង​ថា​ បាល់​ឡុង​ហោះ​មួយ​គ្រឿង​មាន​អ្នក​ដំណើរ​១០​នាក់​ និង​អ្នក​បញ្ជា​ម្នាក់​បាន​ធ្លាក់​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​រ៉ុកគី​ ផ្លែត​ បណ្ដាល​ឱ្យ​រង​របួស​ស្រាល​៥នាក់​ និង​ធ្ងន់​ម្នាក់​ ឯ​នៅ​ទីក្រុង​បូលឌ័រ​ខោនទី​ ក៏​មាន​បាល់​ឡុង​ហោះ​មួយ​គ្រឿង​ រួម​មាន​អ្នក​បញ្ជា​ និង​អ្នក​ដំណើរ​១១​នាក់​ បាន​ធ្លាក់​ទៅ​ក្នុង​តំបន់​ការពារ​សត្វព្រៃ​​​ ។​

ចំណែក​បាល់​ឡុង​ហោះ​មួយ​គ្រឿង​ទៀត​បាន​ធ្លាក់​នៅ​តំបន់​អាវ៉ាដា​ ដោយ​មាន​អ្នក​បញ្ជា​ម្នាក់​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ និង​អ្នក​ដំណើរ​២​នាក់​ទៀត​របួស​ស្រាល​​ និង​បាល់​ឡុង​ហោះ​ទី​៤​ បាន​ធ្លាក់​ក្នុង​ទីក្រុង​ល្វីវីល​ រដ្ឋ​កូឡូរ៉ាដូ​ នៅ​កន្លែង​ក្បែរ​គ្នា​ ប៉ុន្ដែ​គ្មាន​នរណា​ម្នាក់​រងរបួស​ទេ​ ៕​