ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​វា​ដឹក​ជន​ភៀស​ខ្លួន​លិច​កណ្តាល​សមុទ្រ​ប្រទេស​អូស្ត្រា​លី​ស្លាប់​13​នាក់​

12 ឆ្នាំ មុន

ឧប​ទ្ទ​វ​ហេតុ​នា​វា​ដឹក​ជន​ភៀស​ខ្លួន​លិច​នៅ​កណ្តាល​សមុទ្រ​​ប្រទេស​អូ​ស្ត្រា​លី​ និង​បាន​ប្រទះ​ឃើញ​អ្នក​ស្លាប់​យា៉ង​តិច​១៣​នាក់​ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ ខណៈ​ពេល​ក្រុម​ជួយ​សង្គ្រោះ​​កំពុង​ស្វែង​រក​ ។ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​៩​ មិថុនា​​ផ្សាយ​ថា​ លោក​ជេ​សុន​ ឃ្លែរ៍​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូ​ស្ត្រា​លី​បង្ហើប​ឱ្យ​ដឹង​ថា​ ​មាន​ឧប​ទ្ទ​វ​ហេតុ​លិច​នា​វា​ ដែល​សង្ស័យ​ថា​ដឹក​ជន

ឧប​ទ្ទ​វ​ហេតុ​នា​វា​ដឹក​ជន​ភៀស​ខ្លួន​លិច​នៅ​កណ្តាល​សមុទ្រ​​ប្រទេស​អូ​ស្ត្រា​លី​ និង​បាន​ប្រទះ​ឃើញ​អ្នក​ស្លាប់​យា៉ង​តិច​១៣​នាក់​ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ ខណៈ​ពេល​ក្រុម​ជួយ​សង្គ្រោះ​​កំពុង​ស្វែង​រក​ ។ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​៩​ មិថុនា​​ផ្សាយ​ថា​ លោក​ជេ​សុន​ ឃ្លែរ៍​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូ​ស្ត្រា​លី​បង្ហើប​ឱ្យ​ដឹង​ថា​ ​មាន​ឧប​ទ្ទ​វ​ហេតុ​លិច​នា​វា​ ដែល​សង្ស័យ​ថា​ដឹក​ជន​ភៀស​ខ្លួន​ចូល​ប្រទេ​ស​ ហើយ​លិច​នៅ​ខាង​ក្រៅ​ឆ្នេរ​កោះ​គ្រីស្ត​ស្មើស​ ប្រទេស​អូ​ស្ត្រា​លី​ ។

តាម​ការ​ត្រួត​ពិនិត្យ​ពី​លើ​ដែន​អាកាស​​ឃើញ​ថា​ មាន​នា​វា​ឈើ​មួយ​គ្រឿង​ និង​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រទះ​ឃើញ​សាក​សព​ចំនួន​១៣​នាក់​ នៅ​ចំណុច​កើត​ហេតុ​ និង​កំពុង​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​​ ។

លោក​ ឃ្លែរ​​ បាន​ថ្លែង​ទៀត​ថា​ ហេតុ​ការណ៍​ខាង​លើ​ ចាត់​ទុក​ថា​ជា​សោក​នាដ​កម្ម​គួរ​ឱ្យ​រន្ធត់​ និង​ជា​ផ្នែក​មួយ​សម្រាប់​បង្កើន​ការ​ចង​ចាំ​ ឱ្យ​ភ័យ​ខ្លាច​ថា​ ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បែប​នេះ​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជា​យ​ថា​ហេតុ​ ។ នា​វា​ដឹក​ជន​ភៀស​ខ្លួន​មួយ​គ្រឿង​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​​ដោយ​យន្ត​ហោះ​របស់​កង​ការ​ពារ​ដែន​ដី​​អូស្ត្រាលី​ កាល​ពី​ថ្ងៃ​ទី​៥​មិ​ថុនា​ ខណៈ​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា​ អាច​មាន​អ្នក​ដំណើរ​នៅ​លើ​ទូក​ប្រហែល​៥៥​នាក់​ ដែល​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ ប៉ុន្តែ​ក៏​មាន​ស្ត្រី​និង​កុមារ​មួយ​ចំនួន​ដែរ​ ៕