ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេច​លេបថ្នាំ​ពន្យារកំណើត​មាន​អ្វី​កើតឡើង?

5 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ខកខាន​ញ៉ាំ​វា ចូរ​លេប​វា​ភ្លាម នៅ​ពេល​អ្នក​នឹកឃើញ ។ ប្រសិនបើ​អ្នក​មិន​ចាំ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ចូរ​ផឹកថ្នាំ​២ គ្រាប់​ក្នុង​ថ្ងៃ​នោះ ។ ប្រសិនបើ​អ្នក​ភ្លេច​យក​ថ្នាំ​សម្រាប់​ពេល​២ ថ្ងៃ​មក​លេប…

ប្រសិនបើ​អ្នក​ខកខាន​ញ៉ាំ​វា ចូរ​លេប​វា​ភ្លាម នៅ​ពេល​អ្នក​នឹកឃើញ ។ ប្រសិនបើ​អ្នក​មិន​ចាំ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ចូរ​ផឹកថ្នាំ​២ គ្រាប់​ក្នុង​ថ្ងៃ​នោះ ។

ប្រសិនបើ​អ្នក​ភ្លេច​យក​ថ្នាំ​សម្រាប់​ពេល​២ ថ្ងៃ​មក​លេប ចូរ​លេប​២​គ្រាប់​ក្នុងថ្ងៃនេះ និង​២ គ្រាប់​ក្នុង​ថ្ងៃ​បន្ទាប់ ។ អ្នក​នឹង​ត្រលប់​មក​វិញ​តាម​កាលវិភាគ ។

ប្រសិនបើ​អ្នក​ភ្លេច​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ច្រើន​ជាង​២ ថ្ងៃ សូម​ហៅ​ទូរស័ព្ទ​ទៅ​វេជ្ជបណ្ឌិត ដើម្បី​សុំ​ការ​ណែនាំ ។ អ្នក​ប្រហែលជា​ត្រូវ​លេបថ្នាំ​១​គ្រាប់​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃអាទិត្យ ហើយ​បន្ទាប់​មក​ចាប់ផ្តើម​កញ្ចប់​ថ្មី ។ ឬ​អ្នក​ប្រហែលជា​ត្រូវការ​បោះចោល​កញ្ចប់​ថ្នាំ ដែល​នៅ​សេសសល់ ហើយ​ចាប់ផ្តើម​ជាមួយ​កញ្ចប់​ថ្មី​មួយ​នៅ​ថ្ងៃ​ដដែល​នោះ។

រាល់ពេល​ដែល​អ្នក​ភ្លេច​យក​ថ្នាំ​គ្រាប់​អ្នក​ត្រូវ​តែ​ប្រើ​ទម្រង់​ការពារ​កំណើត​មួយ​ផ្សេង​ទៀត រហូត​ដល់​អ្នក​បាន​បញ្ចប់​កញ្ចប់​ថ្នាំ ។ នៅ​ពេល​អ្នក​ភ្លេច​ញ៉ាំ​ថ្នាំ​ពន្យារកំណើត អ្នក​បង្កើន​ឱកាស​នៃ​ការ​បញ្ចេញ​ស៊ុត​មួយ​ពី​អូវែ​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ