ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ស្នើ​អ្នកឯកទេស​សិក្សា​រៀបចំ​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ចូលរួម​កិច្ចប្រជុំ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​ទីក្រុង​លី​ល​សាធារណៈរដ្ឋ​បារាំង នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នឹង​ប្រតិភូ​អមដំណើរ​រួម​ជាមួយ​លោក​ចែវ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ចូលរួម​កិច្ចប្រជុំ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​ទីក្រុង​លី​ល​សាធារណៈរដ្ឋ​បារាំង នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នឹង​ប្រតិភូ​អមដំណើរ​រួម​ជាមួយ​លោក​ចែវ វិ​ឌ្យា ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណៈរដ្ឋ​បារាំង​បាន​ជួប​សំណេះសំណាល​ជាមួយ​លោកស្រី​អាន អ៊ី​ដាល​ហ្គោ (Anne Hidalgo)​អភិបាល​ក្រុងប៉ារីស និង​ជា​ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​។

ក្នុង​ជំនួប​នោះ​លោក​ឃួ​ង ស្រេង បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​លោកស្រី​Anne Hidalgo និង​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​របស់​ទី​ក្រុងប៉ារីស ជា​ពិសេស​ប្រ​ព​ន្ធ័​ដឹក​ជញ្ជូន​សាធារណៈ​ទំនើប​ការ​គ្រប់គ្រង​ប្រ័​ពន្ធ​ចរាចរណ៍​ការ​រៀបចំ​សោ​ភណ្ឌ​ភាព​ទីក្រុង ការ​គ្រប់គ្រង​សំណល់​ជាដើម ។ តាម​រយៈ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​រាក់ទាក់​ពី​សំណាក់​លោកស្រី Anne Hidalgo ប្រតិភូ​រាជធានី​ភ្នំពេញ​បាន​ទៅ​ទស្សនា​សិក្សា​ស្វែង​យល់​ពី​ការ​រៀបចំ និង​ដំណើរការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រ​ព​ន្ធ័​ចរាចរណ៍ ព្រមទាំង​សួន​រុក្ខជាតិ និង​ផ្កា​លម្អរ​ក្រុងប៉ារីស​ដែល​បាន​ផ្តល់​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ល្អ​ៗ​ថ្មី​ៗ​ជា​ច្រើន​ដល់​ក្រុមការងារ​រាជធានី​ភ្នំពេញ​យក​ទៅ​ពិចារណា​រៀបចំ​ផែនការ​កែ​លំអរ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​រាជធានី​ភ្នំពេញ​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។

ជា​ពិសេស​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ព្រមទាំង​ការ​ប្រាថ្នា​ចង់បាន​ការ​កែប្រែ​មុខមាត់​រាជធានី​ភ្នំពេញ​ឲ្យ​ទៅ​ជាទី​ក្រុង​បៃតង​មាន​ផ្កា​ចម្រុះ​ព​ណ៍​ស្រស់​ស្អាត ។ ​ដូច​ជា ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ទីក្រុង​ទាំង​២​ក៏​ដូច​ជា ចូលរួម​ចំ​ណែ​ករិត​បន្តឹង​ចំណងមិត្តភាព​ដ៏​រឹង​មាំ និង​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​២​តែ​ម្តង ។ លោកស្រី អ៊ី​ដាល​ហ្គោ​មាន​ប្រសាសន៍​ថា ទី​ក្រុងប៉ារីស នឹង​បន្ត​ទំនាក់ទំនង​ល្អ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង ស្រេង បាន​សុំ​ឲ្យ​លោក​ជំទាវ អាន អ៊ី​ដាល​ហ្គោ បញ្ជូន​ក្រុម​អ្នកឯកទេស​មក​សិក្សា​រៀបចំ​ផ្លូវ​ឯកទិស​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ