រាជធានីភ្នំពេញ ៖ រនាំងដែកចែកទ្រូងផ្លូវចំនួន ២ផ្ទាំង បានទ្រេតរងការខូចខាត ខណៈដែលម៉ូតូប្រណាំងធុនធំ ១គ្រឿង អត់ស្គាល់ម៉ាក និងស្លាកលេខ ពណ៌ខ្មៅលាយត្រួយចេក ជិះដោយបុរស ២នាក់ បានបើកប៉ះ កាលពីវេលាម៉ោង ២ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ មិថុនា ២០១៣ នៅចំណុចផ្លូវព្រះសីហនុ ទល់មុខក្រុមហ៊ុនទូរស័ព្ទ០១២ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមសាក្សីឃើញហេតុការណ៍ បានឱ្យដឹងថា គេឃើញម៉ូតូបង្កខាងលើបានបើកប្រណាំងជាមួយម៉ូតូ ២ ទៅ ៣គ្រឿងទៀត លុះមកដល់ចំណុចកើតហេតុម៉ូតូក៏រេទៅប៉ះរនាំងដែកចែកទ្រូងផ្លូវ បណ្តាលឱ្យទ្រេត ២ផ្ទាំង ចំណែកអ្នកបើកបរដួលបោករងរបួសធ្ងន់ ឯអ្នកជិះពីក្រោយរងរបួសស្រាលរត់គេចខ្លួនបាត់ ។
ក្រោយហេតុការណ៍ ជនរងគ្រោះត្រូវបញ្ជូនទៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ