ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្មាស់​បើក​បុក​ម៉ូតូ​C100 បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង របួ​សធ្ងន់​១​ ស្រាល​២​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ខណៈ​ដែល​ជិះ​ម៉ូតូ​ស្មាស់​ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ បើក​បរ​ក្នុង​ទិ​សដៅ​ពី​លិច​ទៅ​កើត​តាម​ផ្លូវ​ចូល​ភ្នំ​ប្រសិទ្ធ ក៏​ទៅបុក​នឹង​ម៉ូតូ​C100 សណ្តោង​រ៉ឺ​ម៉ក​ ពណ៌​ខ្មៅ​ អត់​ស្លាកលេខ​ និង​អត់​មាន​ភ្លើង​បំភ្លឺ​ បើក​បរ​ក្នុង​ទិស​ដៅ​បញ្រ្ចាស់​គ្នា​ ជិះ​គ្នា​ ៣នាក់​ បណ្តាល​ឱ្យ​ម្នាក់​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ខណៈ​ដែល​ជិះ​ម៉ូតូ​ស្មាស់​ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ បើក​បរ​ក្នុង​ទិ​សដៅ​ពី​លិច​ទៅ​កើត​តាម​ផ្លូវ​ចូល​ភ្នំ​ប្រសិទ្ធ ក៏​ទៅបុក​នឹង​ម៉ូតូ​C100 សណ្តោង​រ៉ឺ​ម៉ក​ ពណ៌​ខ្មៅ​ អត់​ស្លាកលេខ​ និង​អត់​មាន​ភ្លើង​បំភ្លឺ​ បើក​បរ​ក្នុង​ទិស​ដៅ​បញ្រ្ចាស់​គ្នា​ ជិះ​គ្នា​ ៣នាក់​ បណ្តាល​ឱ្យ​ម្នាក់​រង​របួស​ធ្ងន់​ និង​ ២នាក់​ រង​របួស​ស្រាល​ ។ ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពីវេលា​ម៉ោង​ ១ និង​ ១០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៩​ មិថុនា​​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​លេខ​១៥១​ ក្នុង​ភូមិ​ព្រែក​​ព្នៅ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ ។​

ក្រោយ​កើត​ហេតុ​ម៉ូតូ​ទាំង​ ២គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ចំណែក​សព​បុរស​ដែល​ស្លាប់​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​ នៅ​មិន​ទាន់​មា​នសាច់​ញាតិ​មក​ទទួល​នៅ​ឡើយ​ទេ​ ៕