ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តី​ម្នាក់​បានរងរបួស​ធ្ងន់​ ខណៈ​ដែល​ជិះ​ម៉ូតូ​ឌុប​ ក៏ត្រូវ​រថ​យន្ត​កូរ៉ូឡា​បុក​ពី​ក្រោយ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១ និង​ ១០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃទី​០៩ មិថុនា​ ២០១៣​ នៅ​មុខស្ថានីយ៍​សាំង​តេឡា​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1Z-3678 បាន​ឌុប​ស្រ្តី​ម្នាក់​ធ្វើ​ដំណើរ​តាម​​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​ត្រូវ​រថ​យន្ត​កូរ៉ូឡា​ ពណ៌​ស្ករ​ អត់​ចាំ​ស្លាក​លេខ​បុក​ពី​ក្រោយ​តែម្តង​ បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ធ្ងន់​ រីឯ​រថ​យន្ត​បាន​បើក​រត់​គេច​បាត់​ ៕