ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​អត់​មាន​ភ្លើង​បំភ្លឺបណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ស្រាល​ ៣នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ៣​នាក់​ បាន​រង​របួស​ធ្ងន់ស្រាល​នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ម៉ូតូ​បើក​បុក​រ៉ឺម៉ក​ ​ដែល​បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១១​ និង​ ៤០​នាទី​ យប់​ថ្ងៃទី​០៨​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​នត​ប្រ៊ីត​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​បុរស​ ២នាក់​ ជិះ​ម៉ូតូម៉ាក​​ឌ្រីម​C125 ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BS-0092 តាម​បណ្តោយ​ផ្លូវ​នត​ប្រ៊ីត​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ ១គ្រឿង​ ធ្លាក់​គ្រលុក​ ហើយអត់​មា​នភ្លើង​បំភ្លឺ ​ក៏​បុក​ចំពីមុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​របួស​ធ្ងន់​ទាំង​ ២នាក់​ ឯម្ចាស់​រ៉ឺម៉ករង​​របួស​ស្រាល​ ។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ​ ត្រូវ​សមត្ថ​កិច្ច​យក​ទៅរក្សា​ទុក​ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕​