ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​បន្លំ​លូក​យក​លុយ​មន្រ្តី​យោធាជាង​ ២០ម៉ឺន​រៀល​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ត្រូវ​មន្រ្តី​យោធា​ ២នាក់​ ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ ខណៈដែល​បន្លំ​លូក​យក​លុយ​ជាង​ ២០​ម៉ឺន​រៀល​ ដែល​ហេតុ​ការណ៍​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង ១៥​នាទី​ យប់​ថ្ងៃទី​០៨​ មិថុនា​ ២០១៣​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៤០​ ផ្លូវ​លេខ​៧០​ ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ​ សង្កាត់​​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។

តាម​ប្រភព​ព័ត៌មា​នបា​នឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ មន្រ្តី​យោធា​ ២នាក់​ មិន​ប្រាប់​អត្ត​សញ្ញាណ​ ទំនង​ជា​ស្រវឹង​បា​នជិះ​ម៉ូតូ​ ១គ្រឿង​ ទៅ​ត​ថ្លៃ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ ២នាក់​ ១. ឈ្មោះ​ ផល្លី អាយុ​ ៣២​ឆ្នាំ និង​ ២. ឈ្មោះ​ ផា​ អាយុ​ ២០​ឆ្នាំ នៅ​ចំណុចកើត​ហេតុ​ខាង​លើ​ លុះ​ត្រូវ​រ៉ូវ​គ្នា​បម្រុង​ឡើង​ជិះ​ម៉ូតូ​ ស្រ្តី​ឈ្មោះ​ ផល្លី​ ក៏​លូក​ហោ​ប៉ៅ​មន្រ្តី​យោធា​យក​លុយ​ រួច​បង្វែរ​ឱ្យ​ស្រ្តី​ឈ្មោះ​ ផា​ តែ​ត្រូវ​មន្រ្តី​យោធា​រូប​នោះ​ឃើញ​ក៏​ចាប់​បាន​ម្នាក់​ឈ្មោះ​ ផល្លី ប្រគល់​ឱ្យ​ប៉ូលិស​តែ​ម្តង​ ចំណែក​ស្រ្តី​ឈ្មោះ​ ផា​ បា​នគេច​ខ្លួន​បាត់​ ។​

គួរ​បញ្ជាក់ថា​ ស្រ្តីរក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ផល្លី​ ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ ធ្វើ​ការ​អប់​រំ​ណែ​នាំ​ និង​ធ្វើ​កិច្ច​សន្យា​ ហើយ​ក៏​ដោះ​លែង​ឱ្យ​ត្រលប់​ទៅ​វិញ​ ព្រោះអត់​មា​នពាក្យ​បណ្តឹង ដោយសារ​ពេល​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​ ភ្លាម​ៗ ​មន្រ្តី​យោធា​ទាំង​ពីរបាន​បើក​ម៉ូតូ​ចេញ​ទៅ​បាត់​ ព្រោះ​ខ្លាច​អាម៉ាស់​មុខ​ ហើយ​ម្យ៉ាង​​ស្រ្តីរូប​នោះ​ មាន​ផ្ទុក​មេ​រោគ​អេដស៍​ផង​ ៕