ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​បាណាតិបាត​កើតជា​ទេវតា​ក្នុង​វេលា​យប់​ប្រេត​ពេល​ថ្ងៃ

5 ឆ្នាំ មុន

បានឮ​មក​ថា នៅ​ក្នុង​ក្រុង​រាជគ្រឹះមាន​ព្រានព្រៃ​ម្នាក់ ជា​មិត្ត​នឹង​ធម្ម​ឧបាសក ។ ព្រាន​នោះ​តែង​សម្លាប់​សត្វព្រៃ​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ញញើត​ដៃ​ទ្បើ​យ ។ ចំណែក​ឧបាសក​ជា​មិត្ត ចេះ​តែ​និយាយ​លួងលោម​អង្វរ​ឲ្យ​ឈប់​សម្លាប់ តែ​ព្រាន​នោះ​មិន​ព្រម​ធ្វើ​តាម ។…

បានឮ​មក​ថា នៅ​ក្នុង​ក្រុង​រាជគ្រឹះមាន​ព្រានព្រៃ​ម្នាក់ ជា​មិត្ត​នឹង​ធម្ម​ឧបាសក ។ ព្រាន​នោះ​តែង​សម្លាប់​សត្វព្រៃ​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ញញើត​ដៃ​ទ្បើ​យ ។ ចំណែក​ឧបាសក​ជា​មិត្ត ចេះ​តែ​និយាយ​លួងលោម​អង្វរ​ឲ្យ​ឈប់​សម្លាប់ តែ​ព្រាន​នោះ​មិន​ព្រម​ធ្វើ​តាម ។

លុះ​អង្វរ​យូរ​ៗ​ទៅ​ព្រាន​នោះ​ក៏​ប្រាប់​ឧបាសក​ថា ម្នាល​សម្លាញ់ ខ្ញុំ​មាន​សេចក្តី​រាប់អាន​សម្លាញ់​ក្រៃពេក ឥឡូវ​ខ្ញុំ​ឈប់​សម្លាប់សត្វ​ក្នុង​វេលា​យប់​ជូន​អ្នក​ចុះ ឧបាសក​ឮ​ហើយ ទទួល​ថា សាធុ​ៗ! ខ្ញុំ​ត្រេកអរ​ណាស់ ក្នុង​វេលា​យប់​ដែល​អ្នក​ឈប់​នោះ អ្នក​ត្រូវ​តាំងចិត្ត​ជ្រះថ្លា​ចំពោះ​គុណព្រះរតនត្រ័យ កុំ​រលឹក​ដល់​ការ​ប្រមាញ់​របស់​អ្នក​នោះ​ទៀត ។

ព្រាន​ធ្វើ​តាម​បាន​ទាំងអស់ ដល់​វេលា​យប់​គាត់​ក៏​ទៅ​ដក​អន្ទាក់ លើក​លប​ចេញ​ជាដើម​ទុក​ក្នុង​ទី​ដ៏​សមគួរ​មួយ ហើយ​តម្កល់ចិត្ត​ក្នុង​គុណព្រះរតនត្រ័យ ដល់​វេលា​ថ្ងៃ ទើប​គាត់​ទៅ​នេសាទ​តាម​ធម្មតា ។

លុះ​ព្រាន​នោះ​ស្លាប់​ទៅ ក៏​បាន​ទៅ​កើតជា​វិ​មា​និក​ប្រេត នៅ​ក្បែរ​ភ្នំ​គិ​ជ្ឈ​កូដ ពេល​ថ្ងៃ​រង​ទុក្ខវេទនា មាន​ឆ្កែ​ទាំង​ហ្វូង​ដេញ​ខាំ​ស៊ី​អស់សាច់​នៅ​សល់​តែ​ឆ្អឹង​រខេករខាក លុះដល់​វេលា​យប់​ប្រេត​នោះ​បាន​ក្លាយ​ខ្លួន​ជា​ទេវបុត្រ សោយ​សម្បត្តិ​ទិព្វ នៅ​ក្នុង​វិមាន​មាស មាន​អ្នកបម្រើ​រាប់រយ​នាក់​។ ផ្លាស់​ប្តូរ​សោយសុខ​ទុក្ខ​ៗ តែ​យ៉ាងនេះ​ជា​ដរាប ។

នេះ​ជា​កម្ម​ជា​កុសល​និង​អកុសល​ដែ​សត្វលោក​បាន​សាង គឺ​មិន​បាត់​ទៅ​ណា​ទេ​សាង​បុណ្យ​បាន​បុណ្យ សាង​បាប​បាន​បាប ។