រាជធានីភ្នំពេញ ៖ មនុស្ស ៣នាក់ ក្នុងនោះ មានស្រីម្នាក់ បានរងរបួសបាក់ដៃបាក់ជើង និងសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈដែលអ្នកទាំង៣ ជិះម៉ូតូគុបជ្រុងពណ៌ទឹកប៊ិច ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AO-5490 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កែងផ្លូវព្រះមុនីវង្ស ក៏ត្រូវរថយន្តធុនត្រា ពណ៌ស អត់ចាំស្លាកលេខ ១គ្រឿង បានបើកបុកពេញទំហឹងតែម្តង ចំណែករថយន្តបង្កបានបើករត់គេចបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៥០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ មិថុនា ២០១៣ នៅចំណុចមហាវិថីព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង៣ ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្បែរៗនោះ រីឯម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌ៧មករា ៕
ចែករំលែកព័តមាននេះ