ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​បុក​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​នៅ​ស្តុប​ចំការ​មន​ រួច​បន្ត​បុក​បុរស​ម្នាក់​បាក់​ភ្លៅ​នៅ​មុខ​សាលា​ខណ្ឌ​មា​នជ័យ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវជន​ម្នាក់​អាយុ​ ២០​ឆ្នាំ​ បើ​ករថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A-7279 ធ្វើ​ដំណើរ​តាម​មហា​វិថី​ព្រះ​នរោត្តម​ ក្នុង​ទិ​សដៅ​ពី​ជើង​មក​ត្បូង​ លុះ​មក​ដល់​ស្តុប​ចំការ​មន​ ក្នុង​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌ​ចំការ​មន​ ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ ១គ្រឿង​ ដែល​បើក​បរ​បញ្រ្ចាស់​ទិស​គ្នា​ បណ្តាល​ឱ្យ​រ៉ឺម៉ក​ក្រឡាប់​

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវជន​ម្នាក់​អាយុ​ ២០​ឆ្នាំ​ បើ​ករថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A-7279 ធ្វើ​ដំណើរ​តាម​មហា​វិថី​ព្រះ​នរោត្តម​ ក្នុង​ទិ​សដៅ​ពី​ជើង​មក​ត្បូង​ លុះ​មក​ដល់​ស្តុប​ចំការ​មន​ ក្នុង​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌ​ចំការ​មន​ ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ ១គ្រឿង​ ដែល​បើក​បរ​បញ្រ្ចាស់​ទិស​គ្នា​ បណ្តាល​ឱ្យ​រ៉ឺម៉ក​ក្រឡាប់​ផ្ងារ​ជើង​ ហើយ​រថ​យន្ត​បង្ក​ព្យាយាម​បើក​រត់​គេច​រហូត​មក​ដល់​មុខ​សាលា​ខណ្ឌ​មាន​ជ័យ​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី២​ ខណ្ឌ​មាន​ជ័យ​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​C100 ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ង-2035 ភព1 បណ្តាល​ឱ្យ​បុរស​ម្ចាស់​ម៉ូតូ​របួស​បាក់​ភ្លៅ​ រួច​រ​ថ​យន្ត​បង្ក​មិន​អាច​ទៅ​មុខ​បាន​ ដែល​ហេតុ​ការណ៍​នេះ បា​ន​កើត​ឡើង​កា​លពី​វេលា​ម៉ោង  ១២ និង​ ៣០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៨​ មិថុនា​ ២០១៣​ ។

តាម​សមត្ថ​កិច្ច​បា​នឱ្យ​ដឹង​ថា​ ក្រោយ​កើត​ហេតុ​ រថ​យន្ត​បង្ក​ រ៉ឺម៉ក​ម៉ូតូ​ និង​ម៉ូតូ​C100 ត្រូវ​នគរបាល​ជំនាញ​ចុះ​មក​អន្តរា​គមន៍​វាស់​វែង​យក​ទៅរក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ រង់​ចាំ​ការ​ដោះ​ស្រាយ​ ចំណែក​ជ​នរង​គ្រោះ​បាក់​ភ្លៅ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ ៕