ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ម៉ាតីស​ស្រវឹង​បុក​រះ​ម៉ូតូ ២គ្រឿង របួស​ធ្ងន់​ ២នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បា​នរង​របួស​ធ្ងន់​ ខណៈ​ដែល​រថ​យន្ត​ ១គ្រឿង ម្ចាស់​​ស្រវឹង​ស្រា​ជោគ​ជាំ​បាន​បុក​រះ​ម៉ូតូ​ ២​គ្រឿង​ កាល​ពីវេលា​ម៉ោង​ ១០​ និង​ ១០​នាទី​ យប់​ថ្ងៃទី​០៧​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥​ មុខ​ភោជ​នីយដ្ឋាន​ ហេង គង្គា​ ស្ថិត​ក្នុង​ភូមិ​ឃ្លាំង​សាំង​ ក្រុម​ទី១​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រថ​យន្ត​បង្ក​ម៉ាក​ម៉ាតីស​ ពណ៌​ត្រួយ​ចេក​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2I-8535 ជិះ​គ្នា​ ៤នាក់​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ បើក​បរ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​មុខ​ភោជ​នីយដ្ឋាន​ ហេង គង្គា​ រថ​យន្ត​ក៏​រេចង្កូត​ទៅ​បុក​រ៉ឺម៉ក​សណ្តោង​អត់​ស្លាក​លេខ​ ចំ​ពីមុខ​ ខណៈ​បើក​បញ្រ្ចាស់​ទិស​គ្នា​ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​ ១គ្រឿង​ទៀត​ម៉ាកគុប​ជ្រុង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BL-6214 បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំង​ ២​ រង​របួស​ធ្ងន់​ ។

ក្រោយ​កើត​ហេតុ​​រថ​យន្ត​បង្ក​បែក​កង់​​ទៅ​មុខ​លែង​រួច​ អ្នក​បើក​បរ​ក៏​ឈប់​រថ​យន្ត​រួចរត់​​គេច​ខ្លួន​បាត់​ស្រមោល​ទាំង​ ៤នាក់​ តែ​ម្តង ចំណែក​ជន​រង​គ្រោះ​ត្រូវ​ដឹក​យក​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​​ ។ បច្ចុប្បន្ន ​រថ​យន្ត​បង្កត្រូវ​សមត្ថ​កិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ទី​ស្នាក់​ការ​នគរ​បាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ដោះ ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕