រាជធានីភ្នំពេញ ៖ មានករណីទំនាស់ពាក្យសម្តីគ្នារវាងស្រ្តីខ្មែរលក់ស៊ីមទូរស័ព្ទ និងស្រ្តីប៉ាគីស្ថាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨ និង ៣០នាទី ល្ងាចថ្ងៃទី០៧ មិថុនា ២០១៣ នៅចំណុចតូបលក់ស៊ីមទូរស័ព្ទ លើផ្លូវលេខ៣៨០ ជិតផ្សារបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
មុនពេលកើតហេតុ មានស្រ្តីជនជាតិប៉ាគីស្ថានម្នាក់ បានចូលទៅទិញកាតទូរស័ព្ទតម្លៃ ៤ដុល្លារ ដើម្បីតេទៅក្រៅប្រទេស លុះពេលបញ្ជូលលុយហើយ តេទៅក្រៅប្រទេសមិនចូលដោយស្រ្តីប៉ាគីស្ថាននោះ អះអាងថា ក្នុងកាតអត់មានលុយ ប៉ុន្តែ ស្រ្តីខ្មែរអ្នកលក់កាតទូរស័ព្ទនៅតែទទូចថា ក្នុងកាតនោះ ពិតជាមានលុយមែន ក៏បង្កឱ្យមានការជជែកប្រកែកគ្នារហូតស្រ្តីខ្មែរទ្រាំមិនបាន ក៏យកកាតនោះ កាច់ចោល និងលើកវ៉ាលីសឥវ៉ាន់ស្រ្តីប៉ាគីស្ថានបោះចេញទៅក្រៅ ។
ភ្លាមៗ សមត្ថកិច្ចក្បែរផ្សារចូលមកអន្តរាគមន៍នាំស្រ្តីខ្មែរ និងស្រ្តីប៉ាគីស្ថាន ទៅសាកសួរនៅប៉ុស្តិ៍បឹងកេងកងទី១ រួចសម្របសម្រួលឱ្យស្រ្តីខ្មែរធ្វើការសុំទោសស្រ្តីប៉ាគីស្ថាន ព្រោះមិនចង់ឱ្យមានការប្តឹងផ្តល់គ្នាវែងឆ្ងាយ ៕
ចែករំលែកព័តមាននេះ