ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាកូ ហាក់​ ជួប​ អូឡា អាហ្វូឡាប៊ី ការពារ​ខ្សែ​ក្រវាត់​ WBO ទម្ងន់ 90,7 គីឡូ​ក្រាម​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​

12 ឆ្នាំ មុន

កីឡាករ​ប្រដាល​អាល្លឺម៉ង់​មា៉កូ ហាក់ នឹង​ឡើង​សង្វៀន​​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក​​​ស្ថាប័ន​WBO ក្នុង​ប្រភេទ​​ទម្ងន់​៩០,៧ គីឡូ​ក្រាម​របស់ខ្លួន​ប្រឆាំង​កីឡាករ​អង់​គ្លេស​អូឡា​ អាហ្វូ​ឡាប៊ី នា​រាត្រី​​ថ្ងៃ​សៅរ៍​នេះ ។ ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​នៅ​ទី​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ។​ហាក់​ដែល​មា​នវ័យ​២៨​ឆ្នាំ ​មា​ន​ឯត​ទគ្គ​កម្ម​​ប្រកួត​៣៧​លើក ឈ្នះ​៣៤​លើក ចាញ់២ លើក ស្មើ​១​លើក និង​ធ្លាប់​

កីឡាករ​ប្រដាល​អាល្លឺម៉ង់​មា៉កូ ហាក់ នឹង​ឡើង​សង្វៀន​​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក​​​ស្ថាប័ន​WBO ក្នុង​ប្រភេទ​​ទម្ងន់​៩០,៧ គីឡូ​ក្រាម​របស់ខ្លួន​ប្រឆាំង​កីឡាករ​អង់​គ្លេស​អូឡា​ អាហ្វូ​ឡាប៊ី នា​រាត្រី​​ថ្ងៃ​សៅរ៍​នេះ ។ ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​នៅ​ទី​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ។​ហាក់​ដែល​មា​នវ័យ​២៨​ឆ្នាំ ​មា​ន​ឯត​ទគ្គ​កម្ម​​ប្រកួត​៣៧​លើក ឈ្នះ​៣៤​លើក ចាញ់២ លើក ស្មើ​១​លើក និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​​បាន​ចំនួន​២៥​លើក ។ ​

គេ​បាន​យក​ឈ្នះ​ខ្សែ​ក្រវាត់​ WBO នេះ​ តាំងពី​​ឆ្នាំ​២០០៩​ពោល​គឺ​​ក្រោយ​ពេល​ឈ្នះ​កីឡា​ករ​អាហ្សង់​ទីន​ Victor Emilio Ramirez ដោ​យ​ពិន្ទុ​ជា​ឯក​ច្ឆ័ន្ទ ។ បើ​គិត​មក​ទល់​ពេល​នេះ​គេ​​ការ​ពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន​បាន​ដោយ​ជោគ​ជ័យ​អស់​ចំនួន​១០​លើក​រួច​មក​ហើយ ។ ការ​ប្រកួត​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ឈ្នះ​កីឡា​ករ​តួកគី  Firal Arslan  ​ដោយ​ពិន្ទុ​ជា​​ឯក​ច្ឆ័ន្ទ ​ការពារ​បានខ្សែ​ក្រវាត់​របស់​ខ្លួន ។ ​ឯ​អាហ្វូឡា​ប៊ី វ័យ​៣៣​ឆ្នាំ ​នៅ​​ក្នុង​ការ​ប្រកួត​​២៥​លើក​គេ​ឈ្នះ​​១៥​លើក​ប៉ុណ្ណោះ ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​៩លើក ៕