ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​បើក​កិន​ម៉ូតូ​2គ្រឿង​ខ្ទេច​សំណាង​ល្អ​អ្នក​បើក​រួច​ជីវិត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​ខណៈ​បើក​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ និង​កិន​ម៉ូតូ​ពីរ​គ្រឿង​ ​បណ្ដាល​ឱ្យ​ខូច​ខ្ទេច​ទាំង​ស្រុង​​​ តែ​សំណាង​ល្អ​អ្នក​បើក​បរ​គ្មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ ។​ ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៦​ មិថុនា​ នៅ​លើ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ។​

រថយន្ដ​ក្រឡុក​ស៊ីម៉ង​ត៍​មួយ​គ្រឿង​នោះ​ ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3C-0531 បើក​បរ​ដោយបុរស​មិន​ស្គាល់​ឈ្មោះ​ព្រោះ​ក្រោយ​កើត​ហេតុ​ចុះ​រត់​គេច​ខ្លួន​បាត់​ ។​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ម៉ាក​វ៉េវ​ មួយ​គ្រឿង​ពណ៌​ព្រីង​ទុំ​ អត់​ស្លាក​លេខ​ និង​មួយ​គ្រឿង​ទៀត​ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ក៣៤២៨ ភព១ ។​អ្នក​បើកបរ​ម៉ូតូ​ទាំង​ពីរ​នាក់​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ​ តែ​រង​របួស​ស្រាល​ ។​

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុនពេល​កើត​ហេតុ​ រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​ និង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ លុះ​ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​ រថយន្ដ​ក៏​ជ្រុល​បុក​ និង​កិន​ម៉ូតូ​ពី​ក្រោយ​ទាំង​កម្រោល​ បណ្ដាល​ឱ្យ​ខូច​ខ្ទេច​ តែ​អ្នក​ជិះ​ខ្ទាត​ចេញ​ក្រៅ​ទើប​រ​ង​របួស​ស្រាល​​ ។​ ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​វាស់វែង​ និង​វត្ថុ​តាង​ទៅ​រក្សា​ទុក​រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​ ៕​