ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​3កង់​ត្រូវ​រថយន្ដ​បុក​បាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​មួយ​កន្លែង​តាម​មហា​វិថី​ព្រះ​នរោត្ដម​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​​​ បាន​រង​ការខូច​ខាត​បាក់​អស់​បីកង់​ ដោយ​សារ​រថយន្ដ​ម៉ាក​ស៊ីលីកា​ ពណ៌ខ្មៅ​ បើក​បុក​ហើយ​រត់​គេច​បាត់​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៦​ មិថុនា​ ។​

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ មុន​កើត​ហេតុ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ស៊ីលីកា​ពណ៌​ខ្មៅ​ បើក​បរ​តាម​មហាវិថី​ព្រះ​នរោត្ដម​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ស្លេវ​ លុះ​ដល់​ចំណុច​ជិត​ស្ដុប​ជលផល​ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូវ​ផ្លូវ​បាក់​អស់​បី​កង់​ ហើយ​រថយន្ដ​បើក​រត់​គេច​បាត់​ ។​

សាក្សី​និយាយ​ថា​ ​ គ្រោះ​ថ្នាក់​នេះ​មិន​បណ្ដាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​ ហើយ​រថយន្ដ​ដែល​បើក​បុក​របាំង​ថ្ម​នោះ​ក៏​មិន​រង​ការ​ខូច​ខាត​អ្វី​ធ្ងន់​ធ្ងរ​ដែរ​ ៕​