ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះម៉ូតូ​បុក​ទួល​កាត់​ទទឹង​ផ្លូវ​ដួល​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បុរស​ម្នាក់​រង​របួស​ធ្ងន់​ត្រូវ​រថយន្ដ​សង្គ្រោះ​៧១១​ របស់​មន្ទីរពេទ្យ​កង​ពល​តូច​លេខ​៧០​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ បន្ទាប់​ពី​ស្រវឹង​ស្រា​ហើយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ បុក​ទួល​កាត់​ទទឹង​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ពេញ​ទំហឹង​ ។​ ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​៦​មិថុនា​ នៅ​លើ​

រាជធានីភ្នំពេញ ៖​ បុរស​ម្នាក់​រង​របួស​ធ្ងន់​ត្រូវ​រថយន្ដ​សង្គ្រោះ​៧១១​ របស់​មន្ទីរពេទ្យ​កង​ពល​តូច​លេខ​៧០​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ បន្ទាប់​ពី​ស្រវឹង​ស្រា​ហើយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ បុក​ទួល​កាត់​ទទឹង​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ពេញ​ទំហឹង​ ។​ ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​៦​មិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ជិត​បញ្ជរ​បង់​ប្រាក់​កំបូល​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​គល់​ សង្កាត់កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ។​

បុរស​រង​គ្រោះ​រូប​នោះ​ សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​ទេ​ តែ​មាន​កាត​គ្រី​ម៉ូតូ​មួយ​សន្លឹក​មាន​ឈ្មោះ​ ជៀម​ សាំង​សុផាត​​ មាន​លំនៅ​ខណ្ឌ​សែន​សុខ​ តែ​មិន​ដឹង​ថា​ជា​ឈ្មោះ​បុរស​នេះ​ ឬ​អ្នក​ផ្សេង​ទេ​ ។​ តាម​ប្រភពព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ជិះម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​ ស៊េរី​២០១២​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AX-2644ទាំង​ស្រវឹង​ស្រា​ជោក​ ក្នុង​ទិស​ដៅ​ពីកើត​ទៅលិច​ក្នុង​ល្បឿន​លឿន​គួរសម​ ។​

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​​ ដែល​មានទួល​កាត់​ទទឹង​ផ្លូវ​សម្រាប់​ឱ្យ​យាន​យន្ដ​បន្ថយ​ល្បឿន​ឈប់​បង់​ប្រាក់​នោះ​ ម៉ូតូ​ក៏​បុក​ពេញ​ទំហឹង​ ហើយ​អ្នក​បើក​បរ​ស្រវឹង​ទន់​ខ្លួន​ផង​ក៏​ដួល​បោក​ប្រាវ​ទៅ​លើ​ថ្នល់​ រង​របួស​បែក​មុខ​បែក​មាត់​សន្លប់​ស្ដូក​ស្ដឹង​តែ​ម្ដង​ ៕​