ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ2គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​2នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ អត់​ស្លាក​លេខ​បាន​ជ្រុល​បុក​ជា​មួយ​នឹង​ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BS-4463 ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ទាំង​២​នាក់​ ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៦​ មិថុនា​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ មុខ​វត្ដ​កៀន​ឃ្លាំង​ ក្នុង​ភូមិ​កៀន​ឃ្លាំង​

រាជធានីភ្នំពេញ ៖​ ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ អត់​ស្លាក​លេខ​បាន​ជ្រុល​បុក​ជា​មួយ​នឹង​ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BS-4463 ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ទាំង​២​នាក់​ ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៦​ មិថុនា​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ មុខ​វត្ដ​កៀន​ឃ្លាំង​ ក្នុង​ភូមិ​កៀន​ឃ្លាំង​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​សង់​កូរ៉េ​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត​ ចំណែក​ម៉ូតូ​ឌ្រីម​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ បញ្ច្រាស​គ្នា​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ម៉ូតូ​ក៏​ជ្រុល​បុក​គ្នា​ចំពី​មុខ​ពេញទំហឹង​ បណ្ដាល​ឱ្យ​អ្នក​បើក​មូ៉តូ​ទាំង​ពីរ​នាក់​រង​របួស​ធ្ងន់​ ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​ នៅគ្លីនិក​ឯកជន​ជិត​កន្លែង​កើត​ហេតុ​ ។​ ក្រោយ​ពេល​កើត​ហេតុ​ មូ៉ូតូ​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច​វាស់​វែង​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ដោះ​ស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវ​គោក៕​