ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកហ្គាស​ប៉ង​បើក​បំបុក​អ្នកកាសែត​និង​ប៉ូលិស​ប៉ុស្តិ៍​គោករកា បន្ទាប់​ពី​មាន​គ្រោះថ្នាក់ចរាចរណ៍​បន្តិចបន្តួច

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ហ្គាស​មួយគ្រឿង​ បាន​ប៉ុនប៉ង​បើក​បំបុក​អ្នកកាសែតនគរវត្ត និង​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​គោករកា​ ខណៈ​ដែល​​​ចូល​​ទៅរថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿន ក៏បាន​បុក​បង្គោល​ខណ្ឌកណ្តាល​​ផ្លូវ​ខ្ទាត​ទៅ​ត្រូវ​ម៉ូតូ​របស់​អ្នកកាសែតម្នាក់ កាលពី​វេលា​ម៉ោង​៧ និង១៥​នាទី​យប់​ថ្ងៃទី​៦ មិថុនា ២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវកំពុង​ស្ថាបនា​ភូមិ​ក្រាំងអង្ក្រង សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ

រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ហ្គាស​មួយគ្រឿង​ បាន​ប៉ុនប៉ង​បើក​បំបុក​អ្នកកាសែតនគរវត្ត និង​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​គោករកា​ ខណៈ​ដែល​​​ចូល​​ទៅរថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿន ក៏បាន​បុក​បង្គោល​ខណ្ឌកណ្តាល​​ផ្លូវ​ខ្ទាត​ទៅ​ត្រូវ​ម៉ូតូ​របស់​អ្នកកាសែតម្នាក់ កាលពី​វេលា​ម៉ោង​៧ និង១៥​នាទី​យប់​ថ្ងៃទី​៦ មិថុនា ២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវកំពុង​ស្ថាបនា​ភូមិ​ក្រាំងអង្ក្រង សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដឹកហ្គាសនេះ​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស​លាយស្លាទុំ ពាក់​ស្លាកលេខ​ភ្នំពេញ 2L2172 អ្នក​បើក​បរ​បានរត់​​គេចខ្លួន​បាត់ បន្ទាប់​ពី​បើកបុក​បារាស់​ប៉ូលិសពីរ​កន្លែង​ទៅ​ដល់​ភូមិកប់​ស្រូវ សង្កាត់​គោករកា ។ បើ​តាមប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹងថា រថយន្ត​​ដឹក​ហ្គាស​នេះ​ ជារបស់មន្ត្រី​ប៉ូលិស​​ដែល​មាន​ឋានៈ​ជា​អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​ក្រសួង​មហា​ផ្ទៃ​ម្នាក់ ។ រថយន្ត​នោះ​ត្រូវ​បាន​ប៉ូលិស​នាំ​យកទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​រង់ចាំ​ការ​អន្តរាគមន៍​​ពីម្ចាស់​រថយន្ត​ ដើម្បី​ដោះ​ស្រាយ​ស្រាយ​តាម​នីតិ​ច្បាប់ ៕