ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ប៉ាហ្ស៊ីរ៉ូ​បែក​កង់​មុខ​រេចង្កូត​បុក​ហ្វរ៉េន​ន័ខ្ទាត​ទៅ​ប៉ះ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​ប៉ា​ហ្ស៊ី​រ៉ូ​ពណ៌​ទឹក​ប្រាក់​ ១​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំ​ពេ​ញ​ 2F-6352 បើក​បរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ បា​នបែក​កង់​មុខ​ខាង​ឆ្វេង​រេចង្កូត​ទៅ​បុក​រថ​យន្ត​ហ្វរ៉េន​ន័ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ ភ្នំ​ពេ​ញ 2D-2256 បើ​កបរ​ដោយ​នារី​ ២នាក់​ កាល​ពី​វេលា​ម៉ោង​ ១៩​ និង​ ១០​នាទី​ យប់​ថ្ងៃទី​០៦​ មិថុនា​ ២០១៣​

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​ប៉ា​ហ្ស៊ី​រ៉ូ​ពណ៌​ទឹក​ប្រាក់​ ១​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំ​ពេ​ញ​ 2F-6352 បើក​បរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ បា​នបែក​កង់​មុខ​ខាង​ឆ្វេង​រេចង្កូត​ទៅ​បុក​រថ​យន្ត​ហ្វរ៉េន​ន័ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ ភ្នំ​ពេ​ញ 2D-2256 បើ​កបរ​ដោយ​នារី​ ២នាក់​ កាល​ពី​វេលា​ម៉ោង​ ១៩​ និង​ ១០​នាទី​ យប់​ថ្ងៃទី​០៦​ មិថុនា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​២៧១​ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ ទល់​មុខ​មន្ទីរ​ព្យា​បាល​បឹង​សាឡាង​ បណ្តាល​ឱ្យ​​រថ​យន្ត​ហ្វរ៉េន​ន័ខ្ទាត​ទៅ​ប៉ះ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ ប៉ុន្តែ​មិនបង្ក​ឱ្យ​មា​នមនុស្ស​គ្រោះ​ថ្នាក់​នោះ​ទេ​ ។​

តាម​ប្រភព​ពី​សមត្ថ​កចិ្ច​បា​នឱ្យ​ដឹង​ថា​ ក្រោយ​កើត​ហេតុ​ម្ចាស់​រថ​យន្ត​ប៉ាហ្ស៊ីរ៉ូ​បង្ក​ខាង​លើ​​ បា​នសម្រប​សម្រួល​ចេញ​ថ្លៃ​ខូច​ខាត​ឱ្យ​រថ​យន្ត​ហ្វរ៉េន​ន័ និង​រ៉ឺម៉កម៉ូតូ​​​ ដើម្បី​បញ្ចប់​រឿង​ ៕