ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គា​ណា​ចាប់​ខ្លួន​​កម្ម​ករ​រ៉ែ​ចិន​​លួច​លាក់​​124​នាក់​​

12 ឆ្នាំ មុន

ទីភ្នាក់​ងារ​អន្តោ​ប្រវេសន៍​​ហ្គាណា​​លាត​ត្រដាង​​​​កាល​ពី​ថ្ងៃ​ទី​​៥ មិថុនា​ថា ​កម្ម​ករ​រ៉ែ​​លួច​លាក់​​​​​ជា​ជន​ជាតិ​​ចិន​ចំនួន​​១២៤​នាក់ បាន​ត្រូវ​​ចាប់​ខ្លួន ។លោក FRANCIS PALMDETI នាយក​​កិច្ច​​ការ​សាធារណៈ​​របស់​​ទីភ្នាក់​ងារ​​អន្តោ​ប្រវេសន៍​​​ហ្គា​ណា​ថ្លែង​ថា ជនជាតិ​​ចិន​ទាំង​នេះ​ដែល​ចាប់​ខ្លួន​​ជាអ្នក​​ចូល​រួម​​ក្នុង​ការ​ធ្វើ​​​អាជីវ​កម្ម​​រ៉ែ​​មាស​ខុស​ច្បាប់​​​ក្នុង​​តំបន់​​អាសាន់​​ទី ភាគ​​កណ្តាល​​ប្រទេស ព្រម​ទាំង​​នៅ

ទីភ្នាក់​ងារ​អន្តោ​ប្រវេសន៍​​ហ្គាណា​​លាត​ត្រដាង​​​​កាល​ពី​ថ្ងៃ​ទី​​៥ មិថុនា​ថា ​កម្ម​ករ​រ៉ែ​​លួច​លាក់​​​​​ជា​ជន​ជាតិ​​ចិន​ចំនួន​​១២៤​នាក់ បាន​ត្រូវ​​ចាប់​ខ្លួន ។លោក FRANCIS PALMDETI នាយក​​កិច្ច​​ការ​សាធារណៈ​​របស់​​ទីភ្នាក់​ងារ​​អន្តោ​ប្រវេសន៍​​​ហ្គា​ណា​ថ្លែង​ថា ជនជាតិ​​ចិន​ទាំង​នេះ​ដែល​ចាប់​ខ្លួន​​ជាអ្នក​​ចូល​រួម​​ក្នុង​ការ​ធ្វើ​​​អាជីវ​កម្ម​​រ៉ែ​​មាស​ខុស​ច្បាប់​​​ក្នុង​​តំបន់​​អាសាន់​​ទី ភាគ​​កណ្តាល​​ប្រទេស ព្រម​ទាំង​​នៅ​តំបន់​​ភាគ​ខាង​លិច​ និង​ភាគ​​ខាង​កើត​​​ហ្គា​ណា ។ ទីភ្នាក់​ងារ​​អន្តោ​ប្រវេសន៍​​​ហ្គា​ណា​​បាន​ធ្វើ​ការស៊ើប​អង្កេត​​ដោយ​ស៊ីជម្រៅ​​បំផុត​​មួយ​​ដើម្បី​​សម្រេច​​​ថា​ តើ​​ក្នុង​​ចំណោម​​​អ្នក​ទាំង​នេះ អ្នក​ណា​​ខ្លះ​ត្រូវ​​ចាប់​​បណ្តេញ​ចេញ​ ។

ស្ថាន​ទូត​​ចិន​​ប្រចាំ​​ប្រទេស​​​ហ្គា​ណា​​អះ​អាង​​ពី​​ការ​ចាប់​ខ្លួន​​​​ជន​ជាតិ​​ចិន​ទាំង​​នោះ​​ដោយ​អ្នក​​នាំ​​ពាក្យ​​ស្ថាន​ទូត​​នេះ​ថ្លែង​ថា ស្ថាន​ទូត​​ស្នើ​​ដល់​​រដ្ឋា​ភិបាល​​ធានា​ដល់​សិទ្ធិ​ផ្លូវ​​ច្បាប់​​របស់​​មនុស្ស​ត្រូវ​​​​ចាប់​ខ្លួន​​ទាំង​នេះ ​​និង​ស្នើ​ដល់​ជន​​ជាតិ​ចិន​ដែល​​រស់​នៅ​ក្នុង​ប្រទេស​​ហ្គាណា​​ឱ្យ​​គោ​រព​ច្បាប់​​របស់​ម្ចាស់​​ស្រុក ។​ប្រទេស​​ហ្គា​ណា​នៅ​អាហ្វ្រិក​​​បន្ទាប់​ពី​​អាហ្វ្រិក​​ខាង​ត្បូង​​ជា​ប្រទេស​​សម្បូរ​រ៉ែ​មាស និង​រ៉ែ​បុក​ស៊ីត​ ព្រម​ទាំង​​​​ពេជ្រ ៕