បាក់អគារកម្ពស់4ជាន់មួយនៅអាមេរិកស្លាប់មនុស្ស6នាក់
ម៉ាស៊ីនឃោសនាអាមេរិករាយការណ៍កាលពីថ្ងៃទី៥ មិថុនាថា អគារមួយកំពុងរុះ បានបាក់នៅទីក្រុងហ្វីឡាដែលហ្វីយ៉ា សហរដ្ឋអាមេរិក បណ្តាលឱ្យស្លាប់៦នាក់ ហើយមនុស្ស១៤នាក់ត្រូវរបួស ។អគារកម្ពស់៤ជាន់នេះរួមមានផ្ទះល្វែងសម្រាប់រស់នៅបានបាក់នាវេលាម៉ោង១០និង៤៥នាទី ម៉ោងក្នុងស្រុក នៅកណ្តាលក្រុងហ្វីឡាដែលហ្វីយ៉ា ។
ចែករំលែកព័តមាននេះ