ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧបករណ៍ហ្គេម​គ្រប់​គ្រង​ដោយ​អារម្មណ៍តាំ​ង​បង្ហាញ​​​នៅ​​ក្រុង​តៃ​ប៉ិ

12 ឆ្នាំ មុន

គេ​ធ្លាប់​តែ​លេង​ហ្គេម​​ដែល​បញ្ជា​ដោយ​ដៃ​​នៅ​លើ​ទូរស័ព្ទ ​ឬ​ទូរស័ព្ទ​ស្មាត​ហ្វូន ​ទំនើប​ៗ​​ ប៉ុន្តែ​ឥឡូវ​នេះ​​ដោយ​សារ​តែ​បច្ចេក​វិទ្យា​​កាន់​តែ​ទំនើប​​គេ​បែ​រមក​លេ​ងហ្គេម​បញ្ជា​ដោយ​អារម្មណ៍​​វិញ​ម្តង ។​នៅ​ឯព​ិព័រណ៍​​មួយ​​​ក្នុង​ទី​ក្រុង​តៃ​ប៉ិ​ កោះ​តៃ​វ៉ាន​់​ក្រុម​ហ៊ុន​ផលិត​ឈីប​អាមេរិ​ក​មួយ​​ឈ្មោះ​​Neuro​ Sky បាន​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ដែល​​មាន​​ឈ្មោះ​ថា ​Mind​ Wave Mobile​ គឺ​ជា​​កុំព្យូទ​័​រ​បញ្ជា

គេ​ធ្លាប់​តែ​លេង​ហ្គេម​​ដែល​បញ្ជា​ដោយ​ដៃ​​នៅ​លើ​ទូរស័ព្ទ ​ឬ​ទូរស័ព្ទ​ស្មាត​ហ្វូន ​ទំនើប​ៗ​​ ប៉ុន្តែ​ឥឡូវ​នេះ​​ដោយ​សារ​តែ​បច្ចេក​វិទ្យា​​កាន់​តែ​ទំនើប​​គេ​បែ​រមក​លេ​ងហ្គេម​បញ្ជា​ដោយ​អារម្មណ៍​​វិញ​ម្តង ។​នៅ​ឯព​ិព័រណ៍​​មួយ​​​ក្នុង​ទី​ក្រុង​តៃ​ប៉ិ​ កោះ​តៃ​វ៉ាន​់​ក្រុម​ហ៊ុន​ផលិត​ឈីប​អាមេរិ​ក​មួយ​​ឈ្មោះ​​Neuro​ Sky បាន​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ដែល​​មាន​​ឈ្មោះ​ថា ​Mind​ Wave Mobile​ គឺ​ជា​​កុំព្យូទ​័​រ​បញ្ជា​ដោយ​ខួរ​ក្បាល​​​​ដែល​អនុ​ញ្ញាត​ឲ្យ​​អ្នក​​ប្រើ​ប្រាស់​ពាក់​វា​ជាប់​នឹង​ក្បាល​ដើម្បី​មាន​អន្តរ​​អំពើ​​ជា​មួយ​កម្មវិធី​នៅ​ក្នុង​កុំព្យូ​ទ័រ ​​និង​ឧបករ​ណ៍​​​ផ្សេ​ង​ទៀត​ដោយ​មិន​ចាំ​បាច់​​ប្រើ​ម្រាម​ដៃ ​។​

លោក​ Gian​t​ Lin អ្នក​តំណាង​ក្រុម​ហ៊ុន Neu​roSky​ ប្រចាំ​ទី​ក្រុង​តៃ​ប៉ិ​បាន​និយាយ​ថា​ ឈីប​​​នៅ​ខាង​ក្នុង​ឧបករ​ណ៍​ពាក់​លើ​ក្បាល​(Headset)​វាស់​​វែង​ពី​សញ្ញារល​ក​ខួរ​ក្បាល​​ ហើយ​បញ្ជូន​​ទិន្នន័យ​​តា​ម​Bluetooth ​ដើម្បី​ទាក់​ទង​​​​ដោយ​​ឥត​​ខ្សែ​​ជា​មួយ​​កុំព្យូទ័រ​អ្នក​ប្រើប្រាស់​។​លោក​Lin បន្ដ​ថា ​បច្ចេ​ក​វិទ្យា​ប្រើ​អារ​ម្មណ៍​នេះ​​​​សាលា​ជា​ច្រើន​នៅ​ម៉ាឡេ​ស៊ី ​និង​​សិង្ហ​បុរី​ ធ្លាប់​​​​​យក​មក​ប្រើ​ដើម្បី​ជួយ​ដល់​​សិស្ស​និស្សិត​​ពង្រឹង​​ការ​ផ្ចង់​អារម្មណ៍​របស់​គេ​ ​។​ លោ​ក​ជឿ​ជាក់​ថា ​បច្ចេក​វិទ្យា​បែប​នេះ​​មាន​​សក្ដានុ​ពល​​ខ្លាំ​ង​ ដោយ​​​សារ​គ្រួសារ​ជា​ច្រើន ​​ជា​ពិសេស​សហ​គមន៍​​​ចិន​​​​យ​កចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​អប់រំ ៕