ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ីស​បើក​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ទ្វារ​និងរបួស​ម្ចាស់​ផ្ទះ

12 ឆ្នាំ មុន

ខេត្ត​កំ​ពង់​ចាម​៖​ រថយន្ត​ម៉ាក​ឡិច​ស៊ីស​ RX 300 មួយ​គ្រឿ​ង​ ពណ៌​ខ្មៅ​ បាន​បើក​បោះ​ពួយ​​យ៉ាង​លឿន​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧ ហើយ​បាន​​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំ​នួន​២ខ្នង​ដែលនៅ​ជាប់គ្នា​ បណ្ដាល​ឱ្យ​រងការ​ខូច​ខាត​បាក់​ទ្វារ​ផ្ទះ​និង​ម្ចាស់​ផ្ទះ​រងរបួស​។

ខេត្ត​កំ​ពង់​ចាម​៖​ រថយន្ត​ម៉ាក​ឡិច​ស៊ីស​ RX 300 មួយ​គ្រឿ​ង​ ពណ៌​ខ្មៅ​ បាន​បើក​បោះ​ពួយ​​យ៉ាង​លឿន​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧ ហើយ​បាន​​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំ​នួន​២ខ្នង​ដែលនៅ​ជាប់គ្នា​ បណ្ដាល​ឱ្យ​រងការ​ខូច​ខាត​បាក់​ទ្វារ​ផ្ទះ​និង​ម្ចាស់​ផ្ទះ​រងរបួស​​។

 ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលាម៉ោង​៩យប់​ថ្ងៃទី​៥ មិថុនា​ ២០១៣ នៅក្នុង​​​ភូមិ​សំរោង​ ឃុំ​ទ្រៀក​ ស្រុ​ក​មេមត់​ ភ្លាម​ៗ​នោះ​​ជន​បង្ក​បានរត់​គេច​ខ្លួន​បាត់​ ហើយ​រថយន្ត​​ត្រូវ​​សមត្ថ​កិច្ច​នាំ​យកទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋា​ន​នគរ​បាល​ស្រុក​មេមត់​​ ដើម្បី​​ស្រាវ​ជ្រាវ​តាម​រក​ម្ចាស់​។

 លោក​អធិការ​នគរ​បាល​ស្រុក​មេមត់​បាន​ឱ្យដឹង​ថា​ ជន​រងគ្រោះ​ជាម្ចាស់​ផ្ទះ​ឈ្មោះ​ជី​ ស៊ាង​លី​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ ខូត​ខាត​​ទ្វារ​​ដែក​ចំនួន​៨​ផ្ទាំង​ ខូច​ជញ្ជាំង​ទំហំ​២,៥០ម៉ែត្រ​ គុណ​ ៣,៥០ម៉ែត្រ​ មួយ​ផ្ទាំង​​ របើក​ជញ្ជាំង​ក្ដារ​ឈើ​១​ផ្ទាំង​។ ចំណែក​ម្ចាស់​ផ្ទះ​មួយ​ទៀត​ឈ្មោះ​ញ៉ុក​ ណារិន​ ភេទ​ប្រុស​ អាយុ​៥២ឆ្នាំ​ រងរបួស​ស្រាល​ ហើយ​​ភ្លាម​ៗនោះ​ជន​បង្ក​បានរត់​គេច​ខ្លួន​បាត់ តែត្រូ​វ​​​បាន​គេ​ស្គាល់ថា​ ឈ្មោះ​អ៊ិត​ តៅ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិ​ដំរិល ​ឃុំ​ដំរិល​ ស្រុក​អូររាំង​ឪ៕