ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​មួយ​បាំង​កន្លះ​បើក​ពេល​ភ្លៀង​រអិល​ធ្លាក់​ជ្រោះ​ស្លាប់​2​របួស​7នាក់​

12 ឆ្នាំ មុន

អ្នក​ស្រុក​ក្លុង​ ឃុំ​ហាង​ដុង​ ខេត្ដ​ឈៀង​មៃ​ ខណៈ​ជិះ​រថយន្ដ​មួយ​បាំង​កន្លះ​ទៅ​ដកផ្សិត​នៅ​ពេល​ភ្លៀង​បណ្ដាល​ឱ្យ​រថយន្ដ​បាត់​ជំហ​ធ្លាក់​ចូល​ជ្រោះ​ជម្រៅ​ជាង​២៥​ម៉ែត្រ​ ធ្វើ​ឱ្យ​ស្រ្ដី​ដែល​ជិះ​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ដ​ ធ្លាក់​ទៅ​ទង្គិច​នឹង​ថ្ម​ស្លាប់​២​នាក់​ និង​៧​នាក់​ទៀត​របួស​ ចំណែក​អ្នក​បើក​បរ​របួស​ស្រាល​ ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ដើម្បី​សួរនាំ​​ ។​

កាសែត​ថៃ​ផ្សាយ​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ មិថុនា​ ប៉ូលិស​ប៉ុស្ដិ៍​ក្លុង​ ឃុំ​ហាង​ដុង​ ទទួល​ព័ត៌​មាន​ថា​ មាន​រថយន្ដ​មួយ​បាំង​កន្លះ​មួ​យគ្រឿង​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ ត្រង់​ចន្លោះ​គីឡូម៉ែទ្រ​លេខ​១១​-១២ ស្ថិត​ក្នុង​ឃុំ​ហាង​ដុង​ ដោយ​មាន​អ្នក​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​ ។​ ក្រោយ​មក​​ ប៉ូលិស​នាំ​កម្លាំង​ចម្រុះ​ទៅ​កន្លែង​កើត​ហេតុ​ប្រទះ​ឃើញ​រថយន្ដ​មួយ​បាំង​កន្លះ​ម៉ាក​តូយ៉ាតា​ ពណ៌ស​ មួយ​គ្រឿង​ ធ្លាក់​ដល់​បាត​ជ្រោះ​ជម្រៅ​ជាង​២៥​ម៉ែត្រ​ និង​មាន​អ្នក​ស្លាប់​២​នាក់​ របួស​៧​នាក់​ត្រូវ​បញ្ជូន​ទៅព្យា​បាល​នៅ​មន្ទីរពេទ្យ​ ។​

តាម​ការ​សាកសួរ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ដ​បើកបរ​ដោយ​លោក​ ថេន​ ព្រំ​ផាត​ អាយុ​៤៣​ឆ្នាំ​ ជា​អ្នក​ស្រុក​នៅ​ក្នុង​ឃុំ​ហាង​ដុង​ ដឹក​ស្រ្ដី​៩​នាក់​រស់​នៅ​ក្នុង​ភូមិ​ទៅ​ដក​ផ្សិត​ ស្រប​ពេលតាម​ផ្លូវ​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ​ ធ្វើ​ឱ្យ​ផ្លូវ​រអិល​ បណ្ដាល​ឱ្យ​រថយន្ដ​បាត់​ជំហ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ក្បែរ​ផ្លូវ​តែម្ដង​ ។​ អ្នក​បើក​បរ​រថយន្ដ​​ ត្រូវ​​ប៉ូលិស​ឃុំ​ខ្លួន​ក្នុង​ដំណាក់​កាល​ដំបូង​ និង​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​រថយន្ដ​ក្នុង​ការ​ប្រមាថ​ ទើប​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​របួស​ ៕​