ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​កុងតឺន័រ​ថៃ​ពន្លះ​ហ៊ីយ៉ាន់​ដាយ​ខ្មែ​រ​ពីក្រោយ​ស្រុញ​ក្បាល​កៀប​ស្លា.ប់​ខ្មែរ​2នាក់​ថៃ​ម្នាក់​

10 ឆ្នាំ មុន

ខេត្ដ​កំពង់​ឆ្នាំង​ ៖​ សោកនាដ​កម្ម​ដ៏​រន្ធត់​មួយ​បាន​ធ្វើ​ឱ្យ​មនុស្ស​៣​នាក់​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ មិថុនា​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥​និង​៧៦​ នៅ​ចំណុច​ភូមិ​ចារថ្មី​ ឃុំ​អណ្ដូង​ស្នាយ​ ស្រុក​រលាប្អៀរ​ ខណៈ​រថយន្ដ​កុង​តឺន័រ​របស់​ថៃ​បាន​ទៅ​បុក​គូទ​រថយន្ដ​ហ៊ីយ៉ាន់​

ខេត្ដ​កំពង់​ឆ្នាំង​ ៖​ សោកនាដ​កម្ម​ដ៏​រន្ធត់​មួយ​បាន​ធ្វើ​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ មិថុនា​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥​និង​៧៦​ នៅ​ចំណុច​ភូមិ​ចារថ្មី​ ឃុំ​អណ្ដូង​ស្នាយ​ ស្រុក​រលាប្អៀរ​ ខណៈ​រថយន្ដ​កុង​តឺន័រ​របស់​ថៃ​បាន​ទៅ​បុក​គូទ​រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ខ្មែរ​ដែល​ឈប់​ស្ងៀម​​ ដើម្បី​ចុះ​ពិនិត្យ​មើល​កង់​រថយន្ដ​ ។​

មន្ដ្រី​ប៉ូលិស​ចរាចរ​ ស្រុក​រលាប្អៀរ​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ត្រេអីុ​ ពាក់​ស្លាក​លេខ​ កំពង់​ធំ​3A-0874 បើក​បរ​ដោយ​ឈ្មោះ​ យ៉ាំ សេង​ហៃ​ អាយុ​២៨​ឆ្នាំ​ មាន​លំនៅ​ឃុំ​ដើម​មាន​ ស្រុក​ព្រៃ​ឈរ​ ខេត្ដ​កំពង់​ចាម​ បាន​ផ្ទុះ​កង់​ក្រោយ​ខាង​ស្ដាំ​ ភ្លាម​នោះ​អ្នក​បើក​រថយន្ដ​​បាន​ឈប់​អែប​ស្ដាំ​ ។​ បន្ទាប់​មក​ឈ្មោះ​ យ៉ាំ​ សេងហៃ​​ ដែល​​ជា​អ្នក​បើក​បរ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​កង់​រថយន្ដ​ ខណៈ​ដែល​កំពុង​មើល​កង់​ក្រោយ​នោះ​ ស្រាប់​តែ​មាន​រថយន្ដ​កុង​តឺ​ន័រ​មួយ​គ្រឿង​ទៀត​ បើក​មក​បុក​ពី​ក្រោយ​រថយន្ដ​ដែល​ឈប់​ស្ងៀម​ពេញ​ទំហឹង​ រុញ​ទៅមុខ​ជាង​១០​ម៉ែត្រ​ ធ្វើ​ឱ្យ​អ្នក​បើក​រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ឈ្មោះ​ យ៉ាំ​ សេងហៃ​ បាន​កៀប​ស្លាប់​នៅ​ក្រោម​រថយន្ដ​ ។​ ចំណែកអ្នក​បើក​រថយន្ដ​កុង​តឺន័រ​​ ពណ៌ស​ ពាក់​ស្លាក​លេខ​ T​H​A​I​L​A​N​D​60.3484 និង​អ្នក​ជិះ​ជាមួយ​ម្នាក់​ទៀត​បាន​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ដ​ស្លាប់​យ៉ាង​វេទនា​បំផុត​ ។​

ប្រភព​ដដែល​បន្ដ​ថា​ រថយន្ដ​ដែល​បុក​គេ​ពី​ក្រោយ​នោះ​ជា​រថយន្ដ​របស់​ប្រទេស​ថៃ​ ដឹក​សម្ភារ​អគ្គិសនី​មក​លក់នៅ​ប្រទេស​កម្ពុជា​ ។​ បើ​តាម​អ្នក​បើក​រថយន្ដ​ប្រទេស​ថៃ​ ដែល​មាន​មុខ​របរ​ដូច​គ្នា​នេះ​ដែរ​និយាយ​ថា​ រថយន្ដ​នេះ​ជា​ចំណែក​របស់​ថៅ​កែ​ជន​ជាតិ​ថៃ​ម្នាក់​ និង​ខ្មែរ​ម្នាក់។​ ជា​ទម្លាប់​រថយន្ដ​នេះ​ពេល​ឆ្លង​ព្រំដែន​ចូល​មក​ប្រទេស​កម្ពុជា​ គឺ​ជន​ជាតិ​ខ្មែរ​ជាអ្នកបើក​​ លុះ​ដល់​ទឹក​ដី​ថៃ​ជន​ជាតិ​ថៃ​ជា​អ្នក​បើក​ គឺ​គេ​ផ្លាស់​ប្ដូរ​គ្នា​ដើម្បី​ធ្វើ​អាជីវកម្ម​ ហើយ​រថយន្ដ​នេះ​ជា​រថយន្ដ​ថ្មី​ដែល​ទើប​នឹង​ទិញ​ជាង​២​ខែ​ប៉ុណ្ណោះ​ ។​

សពអ្នក​បើក​រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ចំណែក​សព​ជន​ជាតិ​ថៃ​ម្នាក់​ និង​ខ្មែរ​ម្នាក់​ដែល​ពុំ​ទាន់​ស្គាល់​អត្ដ​សញ្ញាណ​ត្រូវ​ប៉ូលិស​គាស់​ចេញ​ពី​កាប៊ីន​រថយន្ដ​យក​ទៅ​តម្កល់​ទុក​ក្នុង​វត្ដ​ដែល​នៅ​ជិត​នោះ​ ដើម្បី​រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ។​ ដោយ​ឡែក​រថយន្ដ​ទាំង​ពីរ​គ្រឿង​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ រង់​ចាំ​ការ​ដោះ​ស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕​