រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿងមួយគ្រឿងមា៉កប៉ាមា៉ក (Pamax) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-7124 ដឹកធុងក្លាសេ្ស បានបុកជាមួយរថយន្តមួយគ្រឿងទៀត មា៉កកាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-4177 នៅចំណុចផ្លូវលេខ១៩២ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៦ ឧសភា បណ្តាលឱ្យរថយន្តកាមរីរងការខូចខាតផ្នែកខាងមុខ តែមិនមានអ្នកណាម្នាក់រងរបួសទេ ។
សាក្សីនិយាយថា មុនពេលកើតហេតុរថយន្តកាមរីហាយប្រ៊ីតបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៥១ ពីជើងទៅត្បូង ឯរថយន្តប៉ាមា៉កបើកតាមបណ្តោយផ្លូវលេខ១៩២ពីលិចទៅកើតខ្វែងទិសគ្នា លុះដល់ចំណុចផ្លូវកែងក៏ជ្រុលបុកគ្នា បណ្តាលឱ្យរថយន្តកាមរីក្បាលជាប់ជាមួយតួរថយន្តបា៉មា៉កជាហេតុធ្វើឱ្យរថយន្តកាមរីរងការខូចខាត ។
ហេតុការណ៍ខាងលើនេះ នគរបាលមូលដ្ឋានបានចុះអន្តរាគមន៍បញ្ចៀសការកកស្ទះចរាចរណ៍ ដោយយករថយន្តទាំងពីរគ្រឿងមកដាក់នៅចិញ្ចើមផ្លូវ ហើយធ្វើការសម្របសម្រួលគ្នាដោយម្ចាស់រថយន្តបា៉មា៉ក សងសំណងទៅឱ្យរថយន្តកាមរី ចំនួន៨០ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ