ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មនុស្ស​27​នាក់​​​​ស្លាប់​​ដោយ​រន្ទះ​បាញ់​​នៅ​ឥណ្ឌា​​រយៈ​ពេល​តែ​​មួយ​ថ្ងៃ​

12 ឆ្នាំ មុន

ទីភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​បាន​ផ្សាយ​ថា លោក​ស្រី​ រ៉េនូ​​កូមា៉ារី ឃុច​វ៉ា​ហា ​​រដ្ឋ​មន្ត្រី​គ្រប់​គ្រង​​ផ្នែក​គ្រោះ​​វិបត្តិ​​ក្នុង​រដ្ឋ​​​ប៊ី​ហា ប្រទេស​ឥណ្ឌា​ បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​យ៉ាង​ហោច​ណាស់​​ មាន​​​មនុស្ស​ស្លាប់​ចំនួន​​២៧​នាក់ ​ក្នុង​ហេតុ​ការណ៍​ព្យុះ​ភ្លៀង​​ និង​រន្ទះ​បាញ់​ ​កាលពី​ថ្ងៃ​​ទី​៤ មិថុនា​កន្លង​មក​នេះ ។

មន្ត្រី​ម្នាក់​​នៅ​ក្នុង​ក្រសួង​គ្រប់​គ្រង​គ្រោះ​វិបត្តិ​​​​បាតុ​ភូត​ធម្ម​ជាតិ​​​នេះ​​ថ្លែង​ថា ​​ក្នុង​ចំណោម​​អ្នក​ស្លាប់​​ដោយ​សារ​រន្ទះ​បាញ់​​ ​មាន​​កុមារ​​​ចំនួន​៦​នាក់​ ខណៈ​ពេល​កំពុង​​លេង​បាល់​ទាត់​​នៅ​ទី​វាល​។ ​​គួរ​កត់​សម្គាល់​ថា ​​​ផ្គរ​រន្ទះ​​នៅ​ក្នុង​​រដូវ​វស្សា​​រវាង​​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា​ ​តែង​កើត​ឡើង​​​ជា​ប្រចាំ​​ក្នុង​​រដ្ឋ​នោះ ខណៈ​ពេល​ប្រជាជន​​​ជាច្រើន​​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​ដែល​មាន​ដំបូល​ប្រាក់​ស្លឹក ទើប​ប្រឈម​មុខ​​នឹង​បាតុ​ភូត​ធម្ម​ជាតិ​នេះ ។នាយក​​ដ្ឋាន​​ឧតុ​និយម​​របស់​ឥណ្ឌា​​​​​ផ្សាយ​ថា ​នៅ​រដូវ​​វស្សា​​​អាច​​​ធ្វើ​ឱ្យ​​កើត​​ទឹក​ជំនន់​​ក្នុង​រដ្ឋ​​ប៊ី​​ហា​ ស្ថិត​នៅ​​ជាប់​នឹង​រដ្ឋ​​​​​ឧត្តរ​ប្រទេស​​ ​ចាប់​តាំង​ពី​​ថ្ងៃ​ទី​​​១២ មិថុនា​ខាង​មុខ​នេះ​ត​ទៅ ៕